សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថាន លាតត្រដាងការបង្ក្រាបបទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃ​ឆែប-ព្រះរការ

13-ឧសភា-2026 - ម៉ោង 10:43:AM

ដោយ៖ វិចិត្រ

 

មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងតំបន់​អូរស្កាច ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដោយឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃពុធនេះ។

 

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយ​សហ​គមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ បានចុះល្បាតស្រាវជ្រាវ និងឈានដល់​ការ​បង្ក្រា​ប​សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យចំនួន ៣នាក់ និងបានដកហូតវត្ថុតាងក្នុងនោះមានគោយន្តកន្ត្រៃចំនួន២គ្រឿង រណាយន្តចំនួន១គ្រឿង និងឈើអាររួចចំនួន០,៦៥ម៉ែត្រីគុណ។

 

បើតាមក្រសួងបរិស្ថាន បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានសាលាដំបូងខេត្ត​ព្រះ​វិហារ​ចេញ​ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តហើយ។

ក្រសួងបានឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីការឃាត់ខ្លួន ក្រុមការងារបានបន្តត្រួតពិនិត្យ​ទីតាំង​កើតហេតុ និងបានរកឃើញដើមឈើប្រណីតៗដែលត្រូវបានកាប់រំលំថ្មីៗចំនួន២០ដើម ក្នុង​នោះ​​​មានឈើទាល១៩ដើម និងឈើត្រាច១ដើម ដែលមានមុខកាត់ចន្លោះពី ៦០ ទៅ ១២០ សង់ទីម៉ែត្រ។ ក្នុងនោះដែរ សមត្ថកិច្ចប្រមូល​បានឈើអារ​ដែលនៅ​សេស​សល់​បន្ថែម​​ចំនួន១០ ម៉ែត្រត្រីគុណ ទៀត យកទៅរក្សាទុកនៅស្នាក់ការ៩១ និងស្នាក់ការអូរកក់ ដើម្បី​បន្ត​នីតិ​វិធី​ច្បាប់តឹងរ៉ឹងថែមទៀត។

 

មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា ខ្លួនកំពុងកសាងសំណុំរឿង​បញ្ជូន​ទៅ​​កាន់ស្ថាប័ន​អយ្យការ ដើម្បីចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ជាមួយគ្នានេះ មន្ត្រី​ជំនាញ​ក៏បានកំណត់​អត្ត​សញ្ញាណជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់បន្ថែមទៀត និងកំពុងបន្ត​ស្រាវ​ជ្រាវវែក​មុខ​រក​មេ​ខ្លោងដែលនៅពីក្រោយខ្នង ដើម្បីយកមកទទួលខុសត្រូវចំពោះ​មុខ​ច្បាប់​ជាធរមាន៕

 

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានរកឃើញប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ កម្ពុជារងឥទ្ធិពលប្រយោលពីព្យុះ ហ៊ីហ្គោស និងមេខឡា ខណៈភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់​អាច​កើតមាននៅតំបន់មួយចំនួន រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា ក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ក្រសួងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម