សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន

7 ម៉ោងមុន

ដោយ៖ វិចិត្រ

 

មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃអាទិត្យម្សិលមិញ បានរកឃើញបទល្មើស ព្រៃឈើក្នុងដែនជម្រកសត្វព្រៃ និងដកហូតបានរណាយន្តចំនួន៤គ្រឿង ខណៈជន​សង្ស័យ​នៃ​បទល្មើសនេះបានរត់គេចខ្លួន។

 

តាមក្រសួងបរិស្ថានបានឱ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរបរិ ស្ថា នខេត្តម​ណ្ឌលគិរី សហការជាមួយមន្ត្រីពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សការិយាល័យដែនជម្រក សត្វព្រៃភ្នំព្រេច-លំផាត់ និងក្រុមល្បាតសហគមន៍ សរុប៣១រូប ចុះល្បាត ទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ ស្ថិតក្នុងភូមិមេមុំ និងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

 

បើតាមក្រសួងបរិស្ថាន នៅក្នុងការល្បាតនោះមន្ត្រីបានប្រទះឃើញទីតាំងកាប់រាន​ដីព្រៃថ្មី​ចំនួន​​០១ទីតាំង ទំហំប្រហែល ០,៧០ ហិកតា ក្នុងតំបន់អភិរក្សកែវសីមា ស្ថិតក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រុមការងារ​​កំពុង​ស្រាវជ្រាវ​សាវ​តា​បន្ត​នីតិវិធី​ច្បាប់។

 

ជាមួយគ្នានេះមន្ត្រីក៏បានប្រទះឃើញបទល្មើព្រៃឈើផ្សេងទៀតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិមេមុំ និងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ហើយ​បានដក​ហូត​រណាយន្តម៉ាក០៧០ចំនួន០៤គ្រឿងដែលជាវត្ថុតាងនៃការប្រព្រឹត្តិបទល្មើស​យក​ទៅ​​រក្សាទុក រីឯជនសង្ស័បានរត់គេចខ្លួន៕

 

ព័ត៌មានទាក់ទង

មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីដកហូតបានរណាយន្ត៤គ្រឿង ខណៈជនសង្ស័យរត់គេចខ្លួន វត្តមានកូនផ្សោត១ក្បាលថ្មីទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី រដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេតម​ន្ត្រី២រូប ករណីសង្ស័យបានទារលុយពីក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ គិតចាប់ពីឆ្នាំ២០២៥ កម្ពុជាទប់ស្កាត់ទឹកកខ្វក់បានជាង២៦លានម៉ែត្រគូប អង្គការអុកស្វាមកម្ពុជា រៀបចំកម្មវិធីសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោកឆ្នាំ ២០២៦ មន្ត្រីជំនាញ ចុះពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាមជំរុញ​ភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ អង្គការអុកស្វាម និងសហគមន៍តាមដងទន្លេមេគង្គរួមគ្នាអបអរសាទរទិវាពិភពលោកទឹក និងទន្លេ មន្ទីរបរិស្ថានខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការសម្អាតអនាម័យក្នុងក្រុងក្រចេះ ត្រៀមរៀបចំបុណ្យទន្លេ កម្ពុជាឈានមុខគេនៅក្នុងថាមពលកកើតឡើងវិញ និងត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម