![]()
ដោយ៖ កែវ រតនៈ
គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ កម្មករចំនួន ៥០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះ គឺជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
លោក ស៊ុន មេសា បានលម្អិតថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង កម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៤៥នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ១៧នាក់។ ដោយឡែកករណីខេត្តស្វាយរៀង កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៥នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ៣នាក់ក្នុងនោះម្នាក់ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ២៩នាក់។ បើតាមអ្នកនាំពាក្យដដែលរូបនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទនៅតែបន្តសម្របសម្រួល ចុះពិនិត្យ និងចុះសួរសុខទុក្ខ ហើយជួយយកអាសានៅតាមមន្ទីរពេទ្យនានា។
ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យនៅតាមមន្ទីរពេទ្យជាតិក្នុងរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវជូនទៅកាន់ក្រុមគ្រួសារ និងបងប្អូនកម្មករដែលកំពុងសម្រាកព្យាបាលដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករជាប្រចាំ។
គ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល៕



រូបភាព៖ ក្រសួងការងារ
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1
កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ក្មេងទំនើងជិត៨រយនាក់ ត្រូវបានផ្ទេរទៅព័ន្ធនាគារខេត្តជាប់ព្រំដែនចំនួន២ ដើម្បីបង្វឹកបង្វឺនជំនាញ
ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង៨លានដុល្លារដល់ កម្ពុជា សម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម
ម្សិលមិញ ម៉ោង 01:44:PM
ម្សិលមិញ ម៉ោង 10:37:AM
23-ឧសភា-2026 - ម៉ោង 11:31:AM
22-ឧសភា-2026 - ម៉ោង 09:38:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា