សារព័ត៌មានបៃតងប៉ុស្តិ៍

សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន

29-មេសា-2026 - ម៉ោង 02:48:PM

ដោយ៖ សំនៀង

 

សាខា ប.ស.ស. ខេត្តសៀមរាប បានបន្តធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថ​ប្រ​យោ​​ជ​ន៍​​របបសន្តិសុខសង្គម​ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង​សរុបប្រមាណ​ជា​១៥០​​នាក់ ដែលត្រូវបានរៀបចំឡើងនៅសាលប្រជុំសាខា ប.ស.ស. ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

 

នៅក្នុងពិធីផ្សព្វផ្សាយនោះ លោក សេង ធារ៉ា អនុប្រធានសាខា បានថ្លែងបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងកិច្ចសហប្រតិបត្តិ​ការ​រវាង ប.ស.ស. និងសហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយ​នូវ​វឌ្ឍនភាព និងព័ត៌មានសំខាន់ៗ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនៃការអនុវត្តរបបសន្ដិសុខសង្គម ជាពិសេស​ការ​ធ្វើទំនើបកម្មប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដែលកំពុងប្រើប្រាស់ផងដែរ។

 

លោកបានបញ្ជាក់ថា ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជីសហគ្រាស និងកម្មករនិយោជិត ព្រមទាំងបង់ភាគទានមក ប.ស.ស. ឱ្យបានត្រឹមត្រូវ ព្រោះជាកាតព្វ​កិច្ចស្រប​តាម​ច្បាប់ ដើម្បីធានានូវការការពារផលប្រយោជន៍ និងសិទ្ធិរបស់កម្មករនិយោជិតរបស់ខ្លួន ប្រសិនបើម្ចាស់​សហ​គ្រាស ក្រុមហ៊ុន រោងចក្រ ខកខានមិនបានចុះបញ្ជីស្របតាមច្បាប់ជាធរមាន នោះសហគ្រាសនឹង​ត្រូវ​ប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់។

 

ជាមួយគ្នានេះ លោក សេង ធារ៉ា ក៏បានអំពាវនាវឱ្យតំណាងម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំង​អស់​ដែ​លមានវត្តមាននៅក្នុងពិធីនោះ ឱ្យជួយបន្តផ្សព្វផ្សាយនូវចំណេះដឹង និងព័ត៌មានសំខាន់ៗ​ដែលទទួល​បាននេះ ទៅកាន់កម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ របស់ខ្លួនឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់កាន់តែច្បាស់អំពីសិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវទទួលបានពីរបបសន្ដិ​សុខ​សង្គម ជាពិសេសជំរុញឱ្យបងករនិយោជិតរបស់ខ្លួន ចេះប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដើម្បីធានាថាការទទួលបានសេវារបស់ ប.ស.ស. អាចធ្វើទៅបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

 

ព័ត៌មានទាក់ទង

កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៩៣ភាគរយ ចុះឈ្មោះក្នុងថ្នាលឌីជីថលដោយខ្លួនឯង ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក វិស្វករ​​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានចំនួន ១០ ១៧២​នាក់គិត​ត្រឹម​ឆ្នាំ​២០២៥ កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម