ភ្នំពេញ,ដោយបៃតងប៉ុស្តិ៍៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានដំឡើងតម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី២៩ ខែមេសា ដោយ ប្រេងសាំងធម្មតា (Gasoline 92) កើនដល់ ៥,១៥០រៀល ក្នុងមួយលីត្រ និង ប្រេងម៉ាសូត (Gasoil 10ppm) កើនដល់ ៥,៦៥០រៀល ក្នុងមួយលីត្រ ខណៈភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងបង្កការរញ្ជួយដល់ទីផ្សារប្រេងសកល និងបង្កក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់។
ការកើនឡើងនេះ ត្រូវបានរំពឹងថានឹងបន្ថែមសម្ពាធលើវិស័យកសិកម្ម និងដឹកជញ្ជូននៅកម្ពុជា ខណៈគ្រួសារជនបទជាច្រើនពឹងផ្អែកលើម៉ាស៊ីនប្រើប្រេងម៉ាសូត ប្រព័ន្ធបូមទឹក និងយានយន្តដឹកជញ្ជូន ខណៈកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ប្រឈមការកើនឡើងនៃថ្លៃដើមប្រតិបត្តិការផងដែរ។
អ្នកស្រី ពិន សុខុម កសិករដាំស្រូវ នៅខេត្តកំពង់ស្ពឺ បានថ្លែង មានប្រសាសន៍ថា “យើងកំពុងប្រឈមការកើនឡើងថ្លៃគ្រាប់ពូជ ជី និងថ្លៃដឹកជញ្ជូនរួចទៅហើយ។ ឥឡូវតម្លៃប្រេងឡើងថ្លៃទៀត មានន័យថា ការភ្ជួរ ការបូមទឹក និងការដឹកស្រូវទៅទីផ្សារ នឹងចំណាយថ្លៃខ្ពស់ជាងមុន, បើតម្លៃស្រូវមិនឡើងតាម កសិករតូចៗនឹងទទួលបន្ទុកខាតបង់ ហើយអាចធ្លាក់ក្នុងបំណុលកាន់តែជ្រៅ។”
អ្នកស្រីបន្ថែមថា ការឡើងថ្លៃប្រេងម៉ាសូត ជាបញ្ហាព្រួយបារម្ភខ្លាំងក្នុងរដូវដាំដុះ និងប្រមូលផល ព្រោះកសិករខ្នាតតូចពឹងផ្អែកលើប្រេងសម្រាប់ប្រព័ន្ធស្រោចស្រព និងការរៀបចំដី។ ការកើនថ្លៃនេះក៏អាចប៉ះពាល់ដល់ផលិតកម្មស្បៀង និងជីវភាពស្ត្រីកសិករជនបទផងដែរ។

លោក សុខ ឈុនអឿង ប្រធានសមាគមកម្មករក្រៅប្រព័ន្ធកម្ពុជា (CIWA) បានថ្លែង“ការឡើងថ្លៃប្រេង មិនប៉ះពាល់តែកសិករទេ ប៉ុន្តែប៉ះពាល់ដល់កម្មករក្រៅប្រព័ន្ធ ដែលពឹងផ្អែកលើការដឹកជញ្ជូន និងចលនាប្រចាំថ្ងៃដើម្បីរកចំណូល,”លោកថ្លែងបន្ថែមពីនេះ“នៅពេលថ្លៃប្រេងឡើង អ្នកដឹកជញ្ជូន អ្នកលក់ដូរតាមផ្លូវ និងអ្នកបើករ៉ឺម៉ក់ទេសចរណ៍ អ្នករ៉ត់កង់បី(តុក តុក) ត្រូវទទួលបន្ទុកចំណាយខ្ពស់ឡើង ខណៈចំណូលនៅមិនប្រាកដប្រជា” ។
លោកបានព្រមានថា ប្រសិនបើការកើនឡើងតម្លៃប្រេងអូសបន្លាយ អាចនាំឱ្យថ្លៃដឹកជញ្ជូន និងតម្លៃស្បៀងអាហារឡើងខ្ពស់ បន្ថែមសម្ពាធលើគ្រួសារចំណូលទាប ដែលកំពុងប្រឈមបំណុល និងជីវភាពមិនស្ថិតស្ថេរ។

អ្នកវិភាគព្រមានថា ភាពតានតឹងបន្តនៅមជ្ឈឹមបូព៌ា ជាពិសេសហានិភ័យលើច្រក Strait of Hormuz ដែលជាផ្លូវដឹកប្រេងសំខាន់របស់ពិភពលោក អាចបង្កការប្រែប្រួលតម្លៃប្រេងបន្ថែម និងបង្កសម្ពាធលើប្រទេសនាំចូលប្រេងដូចជាកម្ពុជា។
សម្រាប់សហគមន៍ជនបទ ផលប៉ះពាល់មិនត្រឹមតែជាតម្លៃថាមពលទេ ប៉ុន្តែរួមមានការកើនថ្លៃធាតុចូលកសិកម្ម ថ្លៃនាំផលិតផលទៅទីផ្សារ និងការថយចុះប្រាក់ចំណេញរបស់កសិករខ្នាតតូចផងដែរ។
ADB គ្រោងផ្តល់ហិរញ្ញប្បទាន ៤៥០ លានដុល្លារ ដើម្បីជួយកម្ពុជា និងស្រីលង្កាទប់ទល់ផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ា
កម្ពុជាអះអាងថា អត្រាពន្ធ ១០% របស់អាមេរិក នឹងរក្សាឧត្តមភាពប្រកួតប្រជែងវិនិយោគធៀបនឹងប្រទេសអាស៊ាន
ប្រេងឥន្ទនៈលក់រាយនៅកម្ពុជាបន្តឡើងថ្លៃ ក្រោមឥទ្ធពលភាពតានតឹងនៅមជ្ឈិមបូព៌ា
នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស
ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន
តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក
នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
28-កក្តដា-2026 - ម៉ោង 12:18:PM
28-កក្តដា-2026 - ម៉ោង 11:09:AM
19-កក្តដា-2026 - ម៉ោង 09:27:AM
16-មិថុនា-2026 - ម៉ោង 03:42:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា