សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា

26-មិនា-2026 - ម៉ោង 03:54:PM

ដោយ៖ សំនៀង

 

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារ​ជាមួយលោកឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota (Cambodia) នារសៀលថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង និងបានអញ្ជើញធ្វើជាសក្ខីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចុះហត្ថ​លេខា​លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី "ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota រួម" រវាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD, ក្រុមហ៊ុន Toyota (Cambodia) Co., LTD និងវិទ្យាស្ថានបច្ចេកទេស JVC នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល​បច្ចេក​ទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រ​ការ​​បណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការកែលម្អជាបន្តបន្ទាប់, កម្មវិធី​ផ្លាស់​ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិ​វឌ្ឍកម្លាំងការងារ។

 

ឯកឧត្តម ហេង សួរ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានវាយតម្លៃខ្ពស់ចំពោះវិស័យ​ឯកជន ជាពិសេសភាគីក្រុមហ៊ុនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង​ការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ ឆ្លើយតបទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ។ ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈ​នេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។

 

ឯកឧត្តមបានបន្តថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធាន​មនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុននាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុត​ក្នុងការបណ្តុះ​បណ្តាល​កម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជាផងដែរ។

 

លោកឧកញ៉ា គង់ នួន និងលោក Kensuke Tsuchiya បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជាការ ផ្តល់ឱកាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំ ឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕

 

ព័ត៌មានទាក់ទង

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ក្រសួងការងារអះអាងថា អ្នកដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ហើយ ប្រជាកសិករដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថាបណ្ណនេះបានជួយសង្គ្រោះជីវិត និងសម្រួលជីវភាពពួកគាត់បានមួយកម្រិត ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1 កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម