សារព័ត៌មានបៃតងប៉ុស្តិ៍

ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ

01-មេសា-2026 - ម៉ោង 01:53:PM

ដោយ៖ វិចិត្រ

 

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអះអាងថា ជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន​៦នាក់​រួមទាំងទារកក្នុងផ្ទៃផងនោះ មិនទាន់ចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចឡើយ។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានខ្លីមួយរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរខេត្តបាត់ដំបងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ ភេទប្រុស ដែលជាអ្នក​បើក​រថ​យន្ត​បង្កគ្រោះថ្នាក់ចរចារណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យជនរងគ្រោះចំនួន៥នាក់ ស្លាប់មនុស្សនោះ មិនទាន់ចូលខ្លួន​តាម​ការ​កៅហៅរបស់សមត្ថកិច្ចនគរបាលនៅឡើយទេ។    

 

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំប​ងបានធ្វើការកោះហៅ​ជនសង្ស័យ​​ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ ឱ្យចូលខ្លួនទៅបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍​កាលពី​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់បានចូលបំភ្លឺ​តាម​ការ​កោះហៅនោះឡើយ។  

 

ចំពោះករណីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ​ត្រូវ​ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីបង្កើននូវជំជឿទុកចិត្តពីសាធារណៈជនលើប្រព័ន្ធ​ច្បាប់​នៅកម្ពុជា ដោយក្នុងនោះសម្តេចធិបតី បានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្ស​ស្លាប់​ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

 

 

ជាមួយគ្នានេះ សម្តេចធិបតីបានក្រើនរំលឹកឡើងវិញផងដែរ ចំពោះការបើកបរ​ដោយ​មិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្ក​ឱ្យ​មានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយ​គ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។

 

កាលពីថ្ងទី២៧​ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង​នៅ​លើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបង្កឡើងដោយរថយន្ត MERCEDES សេរីទំនើបមួយគ្រឿង ដែលមានផ្លាកលេខ C.S.168 បណ្តាលឱ្យស្លាប់មនុស្ស​ប្រុស ស្រី ចាស់ ក្មេង សរុបចំនួន ៦នាក់ ក្នុងនោះរាប់ទាំងទារកម្នាក់នៅក្នុងផ្ទៃផងដែរ។ ជនសង្ស័យខាងលើនេះ ក្រោយមកត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់ស្នងការរង ខេត្ត​បន្ទាយ​មានជ័យ លោកឧត្តមសេនីយ៍ ស៊ីវ សុជាតិ៕

 

ព័ត៌មានទាក់ទង

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ក្រសួងការងារអះអាងថា អ្នកដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ហើយ ប្រជាកសិករដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថាបណ្ណនេះបានជួយសង្គ្រោះជីវិត និងសម្រួលជីវភាពពួកគាត់បានមួយកម្រិត ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1 កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម