
ដោយ៖ កែវ រតនៈ
សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាម រយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារដែលឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជាស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា «ក្រុមហ៊ុន រោងចក្រ សហគ្រាសដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមានក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះឱកាសការងាររាប់ម៉ឺនកន្លែងបានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។
លោកបន្តថា «កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។
លោក ចាន់ សំណាង បានចាត់ទុកកំណើនវិនិយោគ គឺជាការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវាជាភ័ស្ដុតាងដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពនៅកម្ពុជាបានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនិងចំនួនកម្មករនិយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។
លើសពីនេះ បងប្អូនដែលត្រឡប់ពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើជាបន្តបន្ទាប់។ ក្នុងនោះ ៣៣ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស ចំការកសិកម្មធំៗ និងក្រុមហ៊ុននានា និងចំនួនប្រមាណ ៣២ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមសិប្បកម្ម ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន ការដ្ឋាន កសិដ្ឋាន ចំការ និងសកម្មភាពអាជីវកម្មនានាដែលនៅក្នុងភូមិ ឃុំ ស្រុក ក្បែរលំនៅឋានរបស់បងប្អូន។
ទន្ទឹមគ្នានេះ ជាមួយនឹងភាពធន់និងកំណើនសេដ្ឋកិច្ច ជាពិសេសសន្ទុះកំណើននៃគម្រោងវិនិយោគថ្មីៗ កម្ពុជានៅតែមានតម្រូវការកម្លាំងពលកម្មខ្ពស់ ដោយផ្តល់ឱកាសការងារជូនបងប្អូនជាមធ្យមប្រមាណ ៨ម៉ឺនកន្លែង ជារៀងរាល់សប្តាហ៍សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ។
តឹកតាងទាំងអស់នេះ បានបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ការឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «កម្ពុជាបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យើងសង្កេតឃើញថា ទទួលបានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់តាមរយៈការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច»។
លោកបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករ និងអង្គការវិជ្ជាជីវៈទាំងអស់បន្តប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារច្បាប់ដែលមានស្រាប់ និងលើកកម្ពស់វប្បធម៌នៃការអនុលោមតាមច្បាប់។ លោកបញ្ជាក់ថា នេះជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ការប្រកួតប្រជែង ការទាក់ទាញការវិនិយោគ និងបង្កើតឱកាសការងារសមរម្យសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋជាបន្តបន្ទាប់ថែមទៀត៕





រូបភាព៖ ក្រសួងការងារ
ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា
យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាកន្លងមក
កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា
កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា
បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ
កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់
ក្រសួងការងារ និងសមាគមជប៉ុន JCA ពិភាក្សាស្វែងរកឱកាសការងារ និងការបញ្ជូនពលករទៅជប៉ុន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ លើការគោរពសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងខេត្តឧត្តរមានជ័យ
4 ម៉ោងមុន
24-មេសា-2026 - ម៉ោង 10:54:AM
20-មេសា-2026 - ម៉ោង 11:49:AM
08-មេសា-2026 - ម៉ោង 11:22:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា