សារព័ត៌មានបៃតងប៉ុស្តិ៍

ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ

6 ម៉ោងមុន

ដោយ៖ វិចិត្រ

 

រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ លោកស្រី Sabida Thaiseth បាននិយាយកាលពីថ្ងៃទី២៨ ខែមេសា​ថា ការជួសជុលប្រាសាទតាក្របី ត្រូវបានរំពឹងថានឹងប្រើពេលប្រហែលពីរឆ្នាំ ដោយគម្រោង​នេះ​កំពុង​រង់ចាំការបែងចែកថវិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតខៅស៊ុតរបស់ថៃ ដែលបានចុះផ្សាយនៅថ្ងៃអង្គា ម្សិលមិញ។

 

ថ្លែងនៅវិមានរដ្ឋាភិបាល លោកស្រី Sabida បានឱ្យដឹងថា នាយកដ្ឋានវិចិត្រសិល្បៈ​បានបញ្ចប់​ការ​ស្ទង់មតិជំហានដំបូងរួចរាល់ ហើយក្រសួងវប្បធម៌កំពុងសម្របសម្រួលយ៉ាង​ជិត​ស្និ​ទ្ធ​​ជា​មួ​យ​អង្គភាពយោធានៅក្នុងតំបន់ ដើម្បីសម្អាតទីតាំង។ លោកស្រីបានបន្ថែមថា មន្ត្រីជំនាញបាន​ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្រួលដល់ការងារនេះ។

 

ក្នុងនោះកាសែតខៅស៊ុតបានឱ្យដឹងដែរថា នៅពេលសួរថា តើតំបន់នេះមានសុវត្ថិភាព និង បញ្ចប់​ជម្លោះហើយឬនៅ លោកស្រី Sabida បាននិយាយថា លោកស្រីមិនអាចបញ្ជាក់បានទេ ដោយសារបញ្ហានេះ ស្ថិតនៅក្រោមសមត្ថកិ​ច្ច​​របស់អាជ្ញាធរសន្តិសុខ។ ទោះជាយ៉ាងណាក៏​ដោយ ដោយផ្អែកលើព័ត៌មានដែលមាន លោក​ស្រី​បាននិយាយថា មន្ត្រីនឹងធានាអំពីសុវត្ថិភាព និងផ្ដល់ជំនួយសម្រាប់ការចូលទៅកាន់​ទីតាំង​។

 

លោកស្រីបាននិយាយថា ការជួសជុលនេះមានគោលបំណងធ្វើឱ្យប្រាសាទវិលត្រឡប់ទៅ​រក​សភាពដើមវិញឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីចម្លងរូបរាងពីអតីតកាល។ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្រីថា ភាពខុសគ្នាខ្លះនៃពណ៌អាចនឹងនៅមាន ប៉ុន្តែរចនា​សម្ព័ន្ធ​រួម​នឹងដើរតាមរចនាបទដើម។

 

លោកស្រី Sabida បានបន្ថែមថា ដំណើរការជួសជុលមិនមានភាពស្មុគស្មាញខ្លាំងនោះទេ ហើ​យ​​នាយកដ្ឋានវិចិត្រសិល្បៈមានជំនាញក្នុងការអនុវត្តការងារនេះ។ នៅពេលដែល​ការ​ងារ​ត្រូវ​បាន​បញ្ចប់ ទីតាំងនេះអាចត្រូវបានបើកជាកន្លែងទាក់ទាញភ្ញៀវទេសចរ ទោះបីជាការកែលម្អប​ន្ថែមលើតំបន់ជុំវិញ និងទេសភាពអាចនឹងចាំបាច់ក៏ដោយ៕

 

ព័ត៌មានទាក់ទង

ប្រទេសថៃគ្រោងនឹងជួសជុលប្រាសាទតាក្របីរយៈពេលពីរឆ្នាំ ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធរៀបចំឱ្យបានផុលផុសក្នុងការលេង ល្បែងប្រជាប្រិយខ្មែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអំពាវនាវឱ្យបញ្ឈប់ប្រើប្រាស់ពាក្យពេចន៍កាយវិការ និងសំលៀកបំពាក់មិនសមរម្យក្នុងពិធី បុកល័ក្ត របាយការណ៍បង្ហាញការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ បន្ទាប់ពីការវាយប្រហាររបស់កងទ័ពថៃ អបអរសារទរខួប២២ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កម្ពុជាស្នើយូណេស្កូពិនិត្យលើករណីថៃលួចចម្លងគំរូប្រាសាទអង្គរវត្ត រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា៖ កម្ពុជាជាអ្នកទទួលបន្ទុកចំណាយលើការដឹកជញ្ជូញវត្ថុបុរាណទាំង២០ដុំមកកម្ពុជាវិញ រដ្ឋបាលខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run 2025 ដើម្បីអបអរសាទរខួប ១៧ឆ្នាំ នៃប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក  
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម