សារព័ត៌មានបៃតងប៉ុស្តិ៍

អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ

27-មិនា-2026 - ម៉ោង 10:58:AM

ដោយ៖ កែវ រតនៈ

អតីតពលករខ្មែរដែលកំពុងបម្រើការងាររោងចក្រ នៅខេត្តកំពង់ស្ពឺបានលើកឡើងថា នៅក្នុងប្រទេស កម្ពុជាមានឱកាសការងារដ៏សម្បូរបែប ដែលអាចជំនួសការងារនៅប្រទេសថៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលខ្វះផ្សាយរបាយការណ៍មានចេតនាបន្ទុចបង្អាក់វឌ្ឍនភាពការងារនៅកម្ពុជាក៏ដោយ។

អ្នកស្រី ចក់ គន្ធា អតីតពលករខ្មែរដែលកំពុងបម្រើការងារនៅរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺបាននិយាយថា នៅពេលដែលអ្នកស្រីបានចាកចេញពីប្រទេសថៃ ហើយធ្វើដំណើរមក​ដល់​ព្រំដែនកម្ពុជា-ថៃ អ្នកស្រីទទួលបានឱកាសការងារពីមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលនៅរង់ចាំទទួលពលករខ្មែរនៅតាមច្រកព្រំដែន។

អ្នកស្រីធ្លាប់បានគិតថា នៅពេលមកដល់កម្ពុជាវិញ នឹងមិនអាចរកការងារធ្វើបានទេ ហើយជីវភាពរបស់អ្នកស្រីនឹងជួបការលំបាក ប៉ុន្ដែការគិតទាំងអស់នេះផ្ទុយស្រឡះ និងខុសពីការពិត ដោយសារអ្នកស្រី និងស្វាមីទទួលបានការងារភ្លាមៗនៅតាមច្រកព្រំដែនតែម្ដង។

អ្នកស្រី គន្ធា បានបញ្ជាក់ថា៖«ពេលនៅធ្វើការស្រុកថៃ ខ្ញុំលឺតែគេនិយាយថា ស្រុកខ្មែរយើងមិនមានការងារធ្វើទេ ប៉ុន្ដែនៅពេលមកដល់ព្រំដែន ខ្ញុំទទួលបានការងារធ្វើភ្លាមៗ ហើយខ្ញុំក៏មិននឹកស្មានថា រកការងារធ្វើបានងាយៗបែបនេះដែរ។ ឥឡូវនេះ ខ្ញុំបានហៅបងប្អូនខ្ញុំមកធ្វើការងារនៅស្រុកខ្មែរយើងវិញអស់ហើយ គឺពួកគាត់កំពុងធ្វើការងារជាមួយខ្ញុំដែរ។ ជីវភាពខ្ញុំសព្វថ្ងៃនេះ គឺបានគ្រាន់បើជាងមុន ព្រោះខ្ញុំមានចំណូលប្រចាំខែ»។

 

អ្នកស្រី រី សាម៉ុន អតីតពលករដែលកំពុងបម្រើការងារនៅខេត្តកំពង់ស្ពឺបាននិយាយថា៖«នៅពេលដែលខ្ញុំបានចូលដល់ទឹកដីខ្មែរយើង គឺខ្ញុំទទួលបានបាយ ទឹក និងមានឡានជូនមកដល់ផ្ទះទៀត ដែលធ្វើឱ្យខ្ញុំភាពកក់ក្ដៅក្នុងចិត្ត។ ក្រោយមកខ្ញុំបានទាក់ទងមកលេខ ១២៩៧ ដែលគេចែកឱ្យខ្ញុំនៅតាមព្រំដែន ហើយក្រោយមកខ្ញុំក៏ទទួលបានការងារនៅខេត្តកំពង់ស្ពឺនេះតែម្ដង»។

 

លោក សឿង កវី អតីតពលករ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យបាននិយាយថា លោកទទួលបានឱកាសការងារនៅក្នុងរោងចក្រមួយនៅខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យជីវភាពរបស់លោកធូរធាឡើងវិញ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃ និងសម្រាកនៅផ្ទះរយៈពេលមួយខែ។

 

លោកបន្តថា៖«ខ្ញុំទទួលបានចំណូលប្រចាំខែវិញហើយ ជីវភាពមិនសូវលំបាកដូចមុនដែរ ដោយសារខ្ញុំមានការងារធ្វើតាមរយៈក្រុមការងារក្រសួង ដែលបានចុះទៅផ្សព្វផ្សាយវេទិកានៅភូមិស្រុករបស់ខ្ញុំឯខេត្តបន្ទាយមានជ័យ។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយផ្ដល់ការងារឱ្យខ្ញុំបានធ្វើសព្វថ្ងៃនេះ»។

 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០នាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។

 

ក្រោយពីការវិលត្រឡប់យ៉ាងគំហុករបស់ពលករខ្មែរពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវយន្តការសំខាន់ៗជាច្រើន ដើម្បីធានាក្នុងការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុងចំណោមយន្តការសំខាន់នោះ ក្រសួងបានរៀបចំវេទិកាការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារចល័តតាមមូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា៕

 

 

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៩៣ភាគរយ ចុះឈ្មោះក្នុងថ្នាលឌីជីថលដោយខ្លួនឯង ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក វិស្វករ​​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានចំនួន ១០ ១៧២​នាក់គិត​ត្រឹម​ឆ្នាំ​២០២៥ កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម