សារព័ត៌មានបៃតងប៉ុស្តិ៍

ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន

01-មេសា-2026 - ម៉ោង 08:15:PM

ដោយ៖ វិចិត្រ

 

នៅទីបំផុតជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបានបើរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ចំនួន៦នាក់ ក្នុងនោះមានទាំងទារកក្នុងផ្ទៃម្នាក់ផងនោះ ត្រូវ បានចូលខ្លួនទៅបំភ្លឺអំពីហេតុការណ៍នេះនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមការកោះហៅរបស់សមត្ថកិច្ច ដោយមានកិច្ចសហការពីសំណាក់ក្រុមគ្រួសារជនសង្ស័យ។ ក្រោយ ធ្វើការសាកសួរពីសំណាក់សមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាកចរាចរណ៍បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន។  

 

តាមរយៈសេចក្តីប្រកាសព័ត៌មានលើកទី២នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ អ្នកនពាក្យនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសារ របស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង១៥ និង៤៥ នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ពួកគាត់បាននាំកូនខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មក ប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីគ្រោះថ្នាក់ ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់បង បណ្តាល ឱ្យជនរងគ្រោះចំនួន៥នាក់។ ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេ តែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសជនរងគ្រោះ។

 

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំប​ង បានធ្វើការកោះហៅ​ជនសង្ស័យ​​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍​នៅ​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុច​ភូមិ​កោះ ឃុំកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៦។

 

កាលពីថ្ងទី២៧​ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង​នៅ​លើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រុកមោងឬស្សី ខេត្តបាត់ដំបង បានបង្កឡើងដោយរថយន្ត MERCEDES សេរីទំនើបមួយគ្រឿង ដែលមានផ្លាកលេខ C.S.168 បណ្តាលឱ្យស្លាប់មនុស្ស​ប្រុស ស្រី ចាស់ ក្មេង សរុបចំនួន ៦នាក់ ក្នុងនោះរាប់ទាំងទារកម្នាក់នៅក្នុងផ្ទៃផងដែរ៕

ព័ត៌មានទាក់ទង

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ក្រសួងការងារអះអាងថា អ្នកដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ហើយ ប្រជាកសិករដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថាបណ្ណនេះបានជួយសង្គ្រោះជីវិត និងសម្រួលជីវភាពពួកគាត់បានមួយកម្រិត ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1 កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម