សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី

27-មិនា-2026 - ម៉ោង 03:08:PM

ដោយ៖ សំនៀង

 

មន្ទ្ីរសារធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានបើកពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ២០២៦។

 

ប្រធាន​មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង លោក យន់ រស្មី បានលើកឡើងនៅក្នុងពិនោះថា​ រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ​។ លោកបន្តថា រោងចក្រ​ប្រព្រឹត្ត​កម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាព​ផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់​ក្នុង​តំបន់សេវារបស់ខ្លួន ពី៣២% ទៅ ៥៨%។

 

លោក យន់ រស្មី បានឱ្យដឹងបន្ថែមថា ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់​គម្រោង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ ក្រោមទុនវិនិយោគសរុប ៦០លាន​ដុល្លារ​អាមេរិក។ គម្រោងនេះនឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ ១៣.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ៧៣៩ គីឡូម៉ែត្រ ផ្តល់តំណទឹក​ស្អាតថ្មី​ចំនួន ២៨.៦៦០ គ្រួសារ ដោយគ្រោងអនុវត្តរយៈពេល២០ខែ ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧។

 

លោកបានបន្តថា ចំពោះការវិនិយោគ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ បង្ហាញពីការយកចិត្ត​ទុកដាក់របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសមធម៌ កាត់បន្ថយ​គម្លាត​សេវា​រវាងតំបន់ទីក្រុង និងជនបទ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋាន នឹងចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន៕

 

ព័ត៌មានទាក់ទង

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ក្រសួងការងារអះអាងថា អ្នកដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ហើយ ប្រជាកសិករដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថាបណ្ណនេះបានជួយសង្គ្រោះជីវិត និងសម្រួលជីវភាពពួកគាត់បានមួយកម្រិត ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1 កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម