សារព័ត៌មានបៃតងប៉ុស្តិ៍

ពលរដ្ឋចំនួន១៧នាក់ ពុលផ្សិតនៅភូមិឡុំ ឃុំប៉ក់ញ៉ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

24-កក្តដា-2024 - ម៉ោង 11:14:AM

អត្ថបទ៖ កែវ ស្រីនាង

យោងតាមសេចក្តីណែនាំស្តីពី ការពង្រឹងនៃការអនុវត្តការងារអប់រំសុខភាពក្នុងខេត្តរតនគិរី  ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងដីចំការមួយកន្លែងស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានករណីសង្ស័យពុលផ្សិតបានកើតមានឡើងទៅលើប្រជាពលរដ្ឋ ចំនួន១៧នាក់ (ស្រី៤នាក់) ដោយពួកគាត់បាននាំគ្នាទៅដកផ្សិតដែលដុះនៅតាមព្រៃមកធ្វើសម្លរសម្រាប់អាហារពេលល្ងាច បន្ទាប់ពីបានទទួលទានមួយរយៈ ពួកគាត់ក៏មានអាការៈ ឈឺពោះ រាក និងក្អួតជាបន្តបន្ទាប់ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នកជំងឺទាំងនោះមានសភាពធូរស្រាល។

ដើម្បីជៀសវាងបាននូវការពុលដែលនាំឱ្យប៉ះពាល់ដល់សុខភាពដែលអាចធ្វើឱ្យបាត់បង់អាយុជីវិត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការណែនាំដូចខាងក្រោម៖

១.កុំយកបន្លែឬពពួកផ្សិតណាដែលមិនស្គាល់ និងប្រភពមិនច្បាស់លាស់មកធ្វើជាម្ហូបអាហារ ព្រោះសាធាតុពុលទាំងនោះ ទោះបីជាយើងចំអិនយ៉ាងណាជាតិពុលនៅក្នុងនោះមិនអាចបាត់បង់ឡើយ។ ២.ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារចម្អិនឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិត ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារៈផ្ទះបាយ ដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រុញ និងសម្ភារៈផ្សេងៗឱ្យបានស្អាតជានិច្ច។ ៣.ត្រូវប្រើប្រាស់ និងបរិភោគទឹកស្អាត ដូចជាទឹកបរិសុទ្ធ ទឹកធុងចម្រះ ទឹកដាំពុះឬទឹកប្រើប្រាស់ ដោយប្រើថ្នាំក្លរីនអោយបានជាប្រចាំ ៤.អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជន នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន និងសហការចាត់ចែងរាយការណ៍ជាបន្ទាន់ក្នុងករណីមានបញ្ហាសុខភាព ណាមួយកើតមានឡើងមកមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។

 

ទាក់ទងនឹងករណីនេះដែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយមុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថាផ្សិតនោះមិនពុល ឬសូមស្វែងរកសាកសួរចាស់ទុំ ដែលស្គាល់ច្បាស់ថាផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព។ ប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់អាហារ និងទទួល ទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ។

 

រោគសញ្ញានៃការពុលផ្សិត អាចកើតក្រោយពីបរិភោគរយៈពេល ២ម៉ោង ទៅ ៦ម៉ោង ឬ ច្រើនថ្ងៃ ដែលមានដូចជា ចុកពោះ រាក ក្អួត បែកញើសរីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើមឡេះឡះ រហូតដល់អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា ជាតិពុលខ្លះប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។ អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់៕

ព័ត៌មានទាក់ទង

ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែ​ទាំ​សម្ភា​រៈ​ជំនាញ និងមធ្យោបាយដឹកជញ្ជូន ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនពិតជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរបួសពិតមែន ស្នងការបាត់ដំបង៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យពិសិដ្ឋ មិនទាន់ចូលខ្លួនបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍តាមការកោះហៅ នៅឡើយទេ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាតអណ្តូងតាសី អតីតពលករខ្មែរដែលត្រឡប់ពីថៃអះអាងថា កម្ពុជាមិនខ្វះការងារធ្វើដូចការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួននោះទេ ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញ ការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសប្រមាណជា៦០ទីតាំង ទទួលបានការផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម