
ដោយ៖ សំនៀង
ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ អ្នកតំណាងប្រមាណជា ៦០នាក់ មកពីទីតាំងផ្សេងគ្នា បានចូល រួមក្នុងពិធីផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម នៅទីតាំងបេឡាជាតិសន្តិសុខសង្គមសាខាខណ្ឌដង្កោ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសបើកពិធីផ្សព្វផ្សាយនេះ លោកស្រី សយ សុភា ប្រធានសាខា ប.ស.ស.ខណ្ឌដង្កោ បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនេះ ជាសកម្មភាពដ៏សំខាន់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ឱ្យកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយនូវវឌ្ឍនភាព និងព័ត៌មានសំខាន់ៗ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនៃការអនុវត្តរបបសន្ដិសុខសង្គមជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលថ្មីៗ របស់ ប.ស.ស. ដែលកំពុងប្រើប្រាស់ផងដែរ។
លោកស្រី បានក្រើនរំលឹកដលដល់ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឱ្យចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជី សហគ្រាស និងកម្មករនិយោជិត ព្រមទាំងបង់ភាគទានមក ប.ស.ស. ឱ្យបានត្រឹមត្រូវ ព្រោះជាកាតព្វកិច្ច ស្របតាមច្បាប់ ដើម្បីធានានូវការការពារផលប្រយោជន៍ និងសិទ្ធិរបស់កម្មករនិយោជិតរបស់ខ្លួន ប្រសិនបើ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ខកខានមិនបានចុះបញ្ជីស្របតាមច្បាប់ជាធរមាន នោះសហគ្រាស នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់៕
សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ
ក្រសួងកិច្ចការនារី ជាក្រសួងទី៤ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងតាមការគ្រោងទុក
វិស្វករបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន ១០ ១៧២នាក់គិតត្រឹមឆ្នាំ២០២៥
កម្មករ និងកសិករ លើកសំណើ ៨ចំណុច ខណៈរដ្ឋាភិបាលស្វាគមន៍ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
សាខា ប.ស.ស.ខេត្តសៀមរាប បន្តផ្សព្វផ្សាយច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកតំណាង ក្នុងមូលដ្ឋានរបស់ខ្លួន
ចំណូល៧០%បានពីការផាកពិន័យបទល្មើសចរាចរណ៍ ត្រូវបានយកទៅជួសជុល ថែទាំសម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន
ក្រសួងការងារ ណែនាំម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យយកចិត្តទុកដាក់លើបញ្ហាកម្តៅ ការដុតកម្ទេចក្រណាត់ និងអគ្គិភ័យ
10 ម៉ោងមុន
ម្សិលមិញ ម៉ោង 02:59:PM
08-ឧសភា-2026 - ម៉ោង 03:19:PM
07-ឧសភា-2026 - ម៉ោង 10:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា