សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់

03-មេសា-2026 - ម៉ោង 11:38:AM

ដោយ៖ វិចិត្រ

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនចាំបាច់ត្រូវការ​នាំចូល​ប្រេ​​ង​ពីប្រទេសថៃឡើយ ដោយកម្ពុជាមានប្រភពនាំចូលប្រេងពីប្រទេស​ផ្សេងៗគ្រប់ គ្រាន់​។

 

សម្តេចធិបតីបានបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនដែលរត់ពន្ធប្រេងខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ​បន្ទាប់ពីមានសារព័ត៌មានរបស់ថៃបានរាយការណ៍ពាក់ព័ន្ធនឹង​បណ្តាញ​រត់ពន្ធប្រេងឆ្លងដែនខុសច្បាប់នេះ។  

 

តាមរយៈសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយក​នៃអគ្គ​នាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីបណ្តាញរត់ពន្ធខុសច្បាប់នេះបានច្បាស់​លាស់។

 

ក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឮកថា កម្ពុជា បានផ្អាកការទិញប្រេងឥន្ទនៈ និង​ឧស្ម័ន​ឥន្ទនៈគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនមានការ​ចាំ​ចា​ប់​ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេស​ផ្សេងៗ​គ្រ​ប់​គ្រាន់ហើយ។

 

សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញ​មុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។

 

ជាមួយគ្នានេះសម្តេចក៏បានព្រមានឱ្យដកអាជ្ញាប័ណ្ណ ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រេងណា​មួយ ហើយប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំង​ប្រដាប់​អាវុធ​កម្ពុ​ជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬ​ឋាន​ន្តរស័ក្តិប៉ុណ្ណាទេ៕

ព័ត៌មានទាក់ទង

រដ្ឋសភាអនុម័តជាផ្លូវការដោយសំឡេងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា» សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ កម្ពុជាអះអាងថាកម្លាំងយោធាថៃបានផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រ​មព្រៀងនានាកន្លងមក កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម