សារព័ត៌មានបៃតងប៉ុស្តិ៍

អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន

14 ម៉ោងមុន

ដោយ៖ វិចិត្រ

 

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញា​ធរមីន​) បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះ​ថ្នាក់​ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុង​ពេល និងក្រោយពេលគ្រោះទឹកជំនន់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។

 

តាមរយៈលិខិតចុះថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ អាជ្ញាធរមីនបានឱ្យដឹងថា កម្ពុជា​កំពុង​ទទួល​ឥទ្ធិ​ពលពីព្យុះទី៩ បាវី (Bavi) និងព្យុះទី១១ ហៃសិន (Haishen) ដែលអាចបង្កឱ្យមានភ្លៀង​ធ្លាក់​ខ្លាំង និងទឹកជំនន់នៅ​រាជ​ធានី-ខេត្តមួយ​ចំនួន។ ស្ថានភាពនេះអាចធ្វើឱ្យមីន និងសំណល់​ជាតិ​ផ្ទុះត្រូវបានទឹកហូរនាំយកពីតំបន់មានហានិភ័យ ទៅកាន់ទីតាំងផ្សេងៗ បង្កការគំរាម​កំហែង​ដល់​អាយុជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ។

 

ដើម្បីកាត់បន្ថយហានិភ័យ អាជ្ញាធរមីនបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និង​ប្រតិ​បត្តិករបោសសម្អាតមីន បង្កើនការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ ឆ្លើយតបឱ្យបានទាន់ពេលចំពោះសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ និងដាក់​ស្លាក​សញ្ញាព្រមាននៅតំបន់សង្ស័យមានគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ។

 

ជាមួយគ្នានេះ អាជ្ញាធរមីនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំប៉ះពាល់ រើស កាន់ គប់ ដំ ឬកែច្នៃ​វត្ថុ​សង្ស័យជាមីន ឬគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ប្រសិនបើប្រទះឃើញ ត្រូវរាយការណ៍​ជា​បន្ទាន់​ទៅអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត ដើម្បីចាត់វិធានការប្រមូល និងកម្ទេចចោលប្រកបដោយសុវត្ថិភាព។

 

អាជ្ញាធរមីនក៏បានស្នើឱ្យគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការអនុវត្តវិធានការទាំងនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់​ស្កាត់​គ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេល និងក្រោយគ្រោះទឹកជំនន់៕

ព័ត៌មានទាក់ទង

អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា រដ្ឋមន្ត្រីក្រសួងការងារដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈម មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មាន​ឯក​សារសរុបជាង ១៦តោន គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ កម្មវិធី TVET 1.5M បានទាក់ទាញ​យុវជន​ជាង ១៧ ម៉ឺន​នាក់​ឲ្យចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេស
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម