
ដោយ៖ វិចិត្រ
ក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយវីដេអូសារអប់រំស្តីពីការបង្ការការឆ្លងមេរោគអេដស៍ និងការបង្កើនការយល់ដឹងអំពីបញ្ហាគ្រឿងញៀន ឱ្យបានជាប់ជាប្រចាំ និងច្រើនដងក្នុងមួយថ្ងៃ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការពារសុខុមាលភាពសាធារណៈ។
លិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំពាក់ព័ន្ធនឹងសុខភាព ការបង្ការ និងទប់ស្កាត់គ្រឿងញៀន ព្រមទាំងបញ្ហាសង្គមផ្សេងៗ ដើម្បីផ្សព្វផ្សាយចំណេះដឹងដល់សាធារណជនឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ដើម្បីពង្រឹងយុទ្ធនាការអប់រំសាធារណៈនេះ ក្រសួងព័ត៌មាន បានសហការជាមួយក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុន MSA ផលិតវីដេអូសារអប់រំចំនួន ២ រួមមាន “កំហុសនៃទំនុកចិត្ត” ជាវីដេអូស្តីពីការបង្ការ និងការយល់ដឹងអំពីជំងឺអេដស៍ និងមេរោគអេដស៍ និង“ច្រកទ្វារដំបូង” ជាវីដេអូស្តីពីការបង្ការ និងការយល់ដឹងអំពីគ្រឿងញៀន។
ក្រសួងព័ត៌មាន បានស្នើឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផលិតមាតិកា បន្តផ្សព្វផ្សាយវីដេអូអប់រំទាំងពីរនេះចាប់ពីថ្ងៃនេះតទៅ ដើម្បីឱ្យសាធារណជនទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងរួមចំណែកបង្ការ ទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀនក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕
ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន
អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុនឈាមនៅតែមានច្រើន
អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន
កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុតនៃជំងឺគ្រុនឈាម
ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ
ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាលទាន់ពេលវេលា
មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មានឯកសារសរុបជាង ១៦តោន
17-កក្តដា-2026 - ម៉ោង 03:08:PM
17-កក្តដា-2026 - ម៉ោង 12:27:PM
16-កក្តដា-2026 - ម៉ោង 04:15:PM
10-កក្តដា-2026 - ម៉ោង 10:23:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា