សារព័ត៌មានបៃតងប៉ុស្តិ៍

អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន

12 ម៉ោងមុន

ដោយ៖ វិចិត្រ

 

មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលត្រឹមតែមួយ​ថ្ងៃ ពោលគឺនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យបានទទួលពិនិត្យ និងព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ៣,៧៧៩នាក់។

 

បើតាមមន្ទីរពេទ្យមនុស្សធម៌មួយនេះ ក្នុងចំណោមអ្នកជំងឺដែលទៅទទួលសេវាពិនិត្យ និងព្យា​បាល មានកុមារចំនួន ៨៣១នាក់ មានស្ថានភាពជំងឺធ្ងន់ធ្ងរ ត្រូវសម្រាកព្យា​បាលនៅ​មន្ទី​រ​ពេទ្យ​។

 

ជាមួយគ្នានេះ កុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពីមុនមានសរុប ៣,០៣៦នាក់ ដោយក្នុងនោះមានអ្នកជំងឺគ្រុនឈាមរហូតដល់ ៦៤៧នាក់ ដែលឆ្លុះបញ្ចាំងពីការបន្តកើន​ឡើង​​នៃបន្ទុកអ្នកជំងឺនៅតាមមន្ទីរពេទ្យ។

 

មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តចូលរួមបរិច្ចាគ ដើម្បីគាំទ្រដល់ការផ្តល់​សេវា​ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជួយសង្គ្រោះជីវិតកុមារ ដែលជាធនធានមនុស្ស និងអនាគតរបស់ប្រទេសកម្ពុជា៕

 

ព័ត៌មានទាក់ទង

អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន អាជ្ញាធរមីន ព្រមានពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះ អំឡុងពេល និងក្រោយទឹកជំនន កម្ពុជាសម្រេចជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា៖ ដំណាក់កាលចុះកម្តៅជាដំណាក់កាលគ្រោះថ្នាក់បំផុត​នៃជំងឺ​គ្រុន​ឈាម ក្រសួងការងារ៖ កម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ ក្រសួងក្រើនរំឮកឱ្យពលរដ្ឋបង្ការជំងឺគ្រុនឈាម និងបញ្ជូនអ្នកជំងឺទៅព្យាបាល​ទាន់ពេលវេលា រដ្ឋមន្ត្រីក្រសួងការងារដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈម មន្ត្រី ក.ប.ប. ខេត្តជាប់ព្រំដែនខាងកើត២ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាព និងគ្មាន​ឯក​សារសរុបជាង ១៦តោន គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ កម្មវិធី TVET 1.5M បានទាក់ទាញ​យុវជន​ជាង ១៧ ម៉ឺន​នាក់​ឲ្យចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេស
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម