
ដោយ៖ វិចិត្រ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ(តំបន់ស្នូលទី២) ក្នុងទំហំជាងមួយហិកតា (១០៨៧៣,៣៥) ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីរួចរាល់ជាស្ថាពរ។ បើតាមក្រសួងកសិកម្ម នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការការពារសម្បត្តិធម្មជាតិរបស់កម្ពុជា។
នៅថ្ងៃចន្ទម្សិលមិញ ក្រសួងកសិកម្ម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ អង្គការ WWF និងឆ្មាំទន្លេ ក្នុងការការពារ និងការអភិរក្ស បានធ្វើឱ្យមានកំណើនចំនួនផ្សោតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការចុះបញ្ជីដីធ្លីនេះនឹងធ្វើឱ្យការគ្រប់គ្រងតំបន់អភិរក្សកាន់តែមានប្រសិទ្ធភាព។
តាមរយបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាមានចំនួនសរុប ១១៨ក្បាល គ្រាដែលក្នុងឆ្នាំ ២០២៦នេះមានកូនសត្វផ្សោតចំនួន៦ក្បាលត្រូវបានក្រុមអ្នកជំនាញប្រទះឃើញ និងកត់ត្រាជាបន្តបន្ទាប់។
ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាព គឺជាការធានាថាស្នាមញញឹមនៃទន្លេមេគង្គនឹងនៅបន្តវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ៕
ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍ ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងគាំទ្រកសិករសហគមន៍ កសិកម្ម និងក្រុមហ៊ុនកសិកម្ម ក្នុងខេតចំនួន២
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
17 ម៉ោងមុន
ម្សិលមិញ ម៉ោង 11:15:AM
03-មិថុនា-2026 - ម៉ោង 10:38:AM
28-ឧសភា-2026 - ម៉ោង 11:13:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា