សារព័ត៌មានបៃតងប៉ុស្តិ៍

ថ្នាក់ដឹកនាំប.ស.ស.ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ

12 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «បច្ចុប្បន្ន​ភាពការងារជំនាញសន្តិសុខសង្គម»នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ ប.ស.ស. ឱ្យកាន់តែរលូន និងមានគុណភាពខ្ពស់។ ការបណ្តុះបណ្តាលនេះ គឺជាការវិនិយោគរយៈពេលវែង និងជាគ្រឹះដ៏រឹងមាំក្នុងការកសាងមូលធនមនុស្សប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីផ្តល់សេវាជូនសមាជិក ប.ស.ស. និងសាធារណជនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្រៅពីការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានរំលេចផងដែរអំពីការធ្វើទំនើបកម្ម និងការជំរុញប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលជាតម្រូវការចាំបាច់ក្នុងការបង្កើនល្បឿនការងារ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងធានាបាននូវតម្លាភាពក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ទាំងអស់។

មុននឹងបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេស ព្រមទាំងសួរដេញដោលលើចំណុចដែលនៅមិនទាន់ច្បាស់ ដើម្បីប្រមូលយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងារក្នុងអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកមកពីបណ្តាសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណ ២១៩នាក់៕

 រូបភាព៖ ប.ស.ស.

ព័ត៌មានទាក់ទង

ថ្នាក់ដឹកនាំប.ស.ស.ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ជំរុញឱ្យបន្តអភិវឌ្ឍការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យស្របតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាល និងដៃគូរជំរុញការងារសមរម្យសម្រាប់កម្មករក្រៅប្រព័ន្ធ វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន អ្នកជំងឺជិត ៤ពាន់នាក់ មកទទួលសេវានៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយថ្ងៃ គ្រាដែលករណីគ្រុន​ឈាមនៅ​តែមានច្រើន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម