
ភ្នំពេញ — ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តជំរុញកិច្ចសហប្រតិបត្តិការរួម ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍជនបទនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចការនេះមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដោយផ្តោតលើការពង្រឹងកិច្ចសហការដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា កិច្ចសហការរវាងវិស័យកសិកម្ម ទឹក និងជនបទ មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងធានាឱ្យការអភិវឌ្ឍវិស័យទាំងនេះមានភាពស៊ីសង្វាក់គ្នា។ តាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា «ការអភិវឌ្ឍវិស័យកសិកម្ម ទឹក និងជនបទ ត្រូវការកិច្ចសហការរួមគ្នា និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល» ។
តាមសេចក្ដីប្រកាសព័ត៌មាន កិច្ចសហប្រតិបត្តិការនេះត្រូវបានភ្ជាប់ជាមួយការលើកកម្ពស់សន្តិសុខស្បៀង ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទ។
ក្រសួង និងស្ថាប័នពាក់ព័ន្ធក៏បានពិភាក្សាអំពីការបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ ដោយមានការគាំទ្រពីដៃគូអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍។
សេចក្ដីប្រកាសបានរំលឹកដល់ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍សំខាន់ៗ រួមមាន ធនាគារពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម និងជនបទរបស់កម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការអភិវឌ្ឍគម្រោងនានាគួរផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសកសិករ និងសហគមន៍ជនបទ ដើម្បីបង្កើនផលិតភាព កែលម្អប្រាក់ចំណូល និងពង្រឹងភាពធន់របស់ប្រជាជនចំពោះការប្រែប្រួលនានា។
តាមសេចក្ដីប្រកាសព័ត៌មាន «គោលដៅសំខាន់ គឺការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ តាមរយៈការពង្រឹងផលិតភាពកសិកម្ម ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ» ។
សេចក្ដីប្រកាសក៏បានលើកឡើងពីការចូលរួមរបស់អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា CASDP, CFAVC, RID4CAM និង SAAMBAT ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍នៅមូលដ្ឋាន។ជំរុញភាពជាដៃគូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងការសម្រសម្រួលរវាងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងនានាអាចបំពេញតម្រូវការរបស់សហគមន៍ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិ។ តាមសេចក្ដីប្រកាសព័ត៌មាន «កិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងសម្រេចបាននូវលទ្ធផលប្រកបដោយចីរភាព» ។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ជាចុងក្រោយថា ភាគីពាក់ព័ន្ធនឹងបន្តពង្រឹងកិច្ចសហការរួម ដើម្បីធានាឱ្យការអភិវឌ្ឍកសិកម្ម ការគ្រប់គ្រងទឹក និងការអភិវឌ្ឍជនបទ អាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
កម្ពុជា ជំរុញកិច្ចសហការអភិវឌ្ឍវិស័យកសិកម្ម ទឹក និងជនបទ តាមរយៈភាពជាដៃគូអន្តរជាតិ
កម្ពុជារៀបចំកិច្ចសន្ទនា ASEAN ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
កម្ពុជាជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងសន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ
ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក
កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង
កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦
ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងវិស័យកសិកម្ម តាមផ្ទាលឌីជីថល
27-សីហា-2026 - ម៉ោង 08:26:AM
24-សីហា-2026 - ម៉ោង 10:33:AM
06-សីហា-2026 - ម៉ោង 10:37:AM
31-កក្តដា-2026 - ម៉ោង 01:12:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា