
ដោយ៖ កែវ រតនៈ
ក្រសួងបរិស្ថានឱ្យដឹងថាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុយ កាម៉ាល អគ្គនាយករង និងជាអនុប្រធានលេខាធិការដ្ឋានរេដបូកជាតិ និងកិច្ចការឥណទានកាបូន បានចូលរួមជាអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការប្រើប្រាស់ដី ការប្រែប្រួលការប្រើប្រាស់ដី និងព្រៃឈើ (LULUCF) ក្នុងតំបន់អាស៊ាន សម្រាប់ករណីសិក្សារបស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការសិក្សា និងការស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) ក្នុងតំបន់គម្រោងរេដបូកកែវសីមា នៃដែនជម្រកសត្វព្រៃកែវសីមា ដោយមានការអញ្ជើញចូលរួមពី លោក ងិន សុវិមាន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី លោក ហង់ ចាន់ឌី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ទីរបរិស្ថានខេត្ត រដ្ឋបាលខេត្ត អង្គការGIZ អង្គការSEARCA អង្គការWCS និងប្រជាសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់រេដបូកកែវសីមា។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ផ្ទៀងផ្ទាត់ទិន្នន័យលំហ៖ ផ្ទៀងផ្ទាត់ផែនទីគម្របដីដែលទទួលបានពីផ្កាយរណប ឱ្យមានភាពសុក្រឹតបំផុត ដោយប្រៀបធៀបជាមួយកំណត់ត្រាផ្លូវការរបស់ក្រសួង និងការយល់ដឹងជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីកែតម្រូវរាល់ព័ត៌មានដែលមិនទាន់ស៊ីសង្វាក់គ្នា។ សិក្សាអំពីកត្តាជំរុញតាមប្រវត្តិកាល៖ រៀបចំឡើងវិញនូវប្រវត្តិនិងមូលហេតុសំខាន់ៗដែលនាំឱ្យមានការផ្លាស់ប្តូរផ្ទៃដីព្រៃឈើនាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងសម្ពាធសេដ្ឋកិច្ច-សង្គម គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងការផ្តល់ដីសម្បទានផ្សេងៗ។ វាយតម្លៃអភិបាលកិច្ច និងគោលនយោបាយ៖ ពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរវាងការផ្តល់ដីសម្បទានសេដ្ឋកិច្ច តំបន់អភិរក្សរេដបូក និងក្របខ័ណ្ឌនៃការចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច។ និងកំណត់ការអនុវត្តល្អៗ និងការលើកកម្ពស់គោលនយោបាយ៖ ដកស្រង់នូវរាល់បទពិសោធន៍គ្រប់គ្រងដែលទទួលបានជោគជ័យនៅមូលដ្ឋាន (ឧទា. ការបែងចែកផលប្រយោជន៍ពីរេដបូក រចនាសម្ព័ន្ធក្រុមល្បាត សហគមន៍) ដើម្បីផ្តល់ជាអនុសាសន៍គោលនយោបាយ ដែលស្របទៅនឹងគោលដៅអាកាសធាតុ NDC របស់កម្ពុជា និងតំបន់អាស៊ានទាំងមូល៕



រូបភាព៖ ក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន សហការជាមួយអង្គការGIZ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការប្រើប្រាស់ដី ការប្រែប្រួលការប្រើប្រាស់ដី និងព្រៃឈើ ក្នុងតំបន់អាស៊ាន
កម្ពុជាជំរុញការតភ្ជាប់រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ
ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់
បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹកចេញដោយខុសច្បាប់
អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់
ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់
26-សីហា-2026 - ម៉ោង 02:01:PM
10-សីហា-2026 - ម៉ោង 02:21:PM
05-សីហា-2026 - ម៉ោង 11:16:AM
29-កក្តដា-2026 - ម៉ោង 12:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា