សារព័ត៌មានបៃតងប៉ុស្តិ៍

ពិព័រណ៍ជាតិការងារនិងផលិតភាពការងារឆ្នាំ​២០២៦ផ្តល់​ឱកាស​ការ​ងារ​ជាង៣៥,០០០​​កន្លែង​ពី​ក្រុម​ហ៊ុ​ន​និង​សហ​គ្រាស១៥០

2 ម៉ោងមុន


ដោយ៖ កែវ រតនៈ
មហាព្រឹត្តិ​ការណ៍កា​រងារដ៏ធំប្រ​ចាំឆ្នាំនឹ​ងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារនឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥,០០០កន្លែងពី​សហ​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ប្រមា​ណ ១៥០ នៅ​ថ្ងៃ​ទី១២-១៣ ខែ​កញ្ញា ឆ្នាំ​២០២៦ នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័រណ៍​កោះ​ពេជ្រ រាជ​ធានីភ្នំ​ពេញ។


លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ​និងប​ណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈបា​នថ្លែ​ងថា ព្រឹត្តិ​ការណ៍នេះត្រូវបាន​រៀប​​ចំ​ឡើង​​ក្នុង​គោល​បំណង​បង្កើត​វេទិកាដ៏​សំខាន់មួ​យសម្រាប់​ភ្ជាប់រ​វាងអ្ន​ក​ស្វែង​រក​ការ​ងារ និង​និយោ​ជក ដើម្បី​ឱ្យ​យុ​វជ​ន សិ​ស្ស-និ​ស្សិត អ្នក​បញ្ចប់​ការ​សិក្សា និងប្រជាពល​រដ្ឋដែលកំពុ​ងស្វែង​រកឱ​កាស​​ការ​ងារ អាច​ស្វែង​​រកការងារ​សម​ស្រប​ទៅ​តាម​ជំនា​ញ សម​ត្ថ​ភាព និង​ចំណា​ប់​អារម្មណ៍​របស់ខ្លួន​បាន​កាន់តែ​ងាយ​ស្រួ​ល។

គួរ​បញ្ជាក់​​ថាកាលពីឆ្នាំ២០២៥  ពិព័រណ៍ការងារ និងផលិតភាពជាតិ បានប្រារព្ធធ្វើរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១ ដល់២ ខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្នុងនោះ ចំនួនអ្នកដែលបានដាក់ CV ដោយផ្ទាល់ និងអនឡាញសរុបចំនួន ១៧,៤០៤ និងបេក្ខជនជាប់ការងារបឋម សរុបចំនួន ២,០៤១នាក់៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ពិព័រណ៍ជាតិការងារនិងផលិតភាពការងារឆ្នាំ​២០២៦ផ្តល់​ឱកាស​ការ​ងារ​ជាង៣៥,០០០​​កន្លែង​ពី​ក្រុម​ហ៊ុ​ន​និង​សហ​គ្រាស១៥០ កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ប.ស.ស.  រៀបចំសិក្ខាសាលា “ប្រមូលធាតុចូលលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃភាពជាដៃគូរវាង ប.ស.ស. និងភាគីផ្ដល់សេវា” កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ឱ្យកាន់តែទូលំទូលាយ កម្ពុជាពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អតីតយុទ្ធជនជាយោធិនថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី វេទិការស្វែងរការងារធ្វើជូនប្រជាពលរដ្ឋស្រុកជ័យសែន រយៈពេល​៣ឆ្នាំនៃអាណត្តិ​សម្ដេចធិបតី យុវជនក្រី​ក្រ និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម