សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ

16 ម៉ោងមុន

ដោយ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ ក្នុងភូមិសាស្ត្រ​ខេត្ត​ក្រចេះ ដែលជាដែនជម្រកធម្មជាតិដ៏សំខាន់បំផុតរបស់​សត្វ​ផ្សោតទន្លេមេគង្គ។

ក្រសួងបន្តថា ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យ នៃ​សិក្ខា​សាលាថ្នាក់តំបន់ ស្ដីពី «ការកំណត់អត្តសញ្ញាណ​ជីវសាស្រ្ត​ក្នុងទឹក» តាមរយៈបច្ចេកវិទ្យាទំនើប eDNA (Environmental DNA) ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងការ​ថែរក្សា​ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា អនុ​រដ្ឋលេខាធិការទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់​ដឹកនាំនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល និងអ្នកជំនាញពាក់ព័ន្ធ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជា​សក្ខី​ភាព​​បង្ហាញពី «ការប្តេជ្ញា​ចិត្តរួមគ្នា» យ៉ាងជិតស្និទ្ធរវាងបណ្តា​ប្រទេស​តាមដងទន្លេ​មេគង្គ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហាន​នៃការនាំយក​បច្ចេក​វិទ្យា eDNA មកអនុវត្តជាក់ស្តែង ដើម្បី​សិក្សា​ស្រាវជ្រាវ ការពារជីវ​ចម្រុះ និងថែរក្សាបរិស្ថាន​អេកូឡូស៊ី​ទន្លេមេគង្គឱ្យបានគង់វង្ស និងមានចីរភាពសម្រាប់កូនចៅ​ជំនាន់​ក្រោយ៕

 រូបភាព៖ ក្រសួងកសិកម្ម

ព័ត៌មានទាក់ទង

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ ការប្រមូលផ្តុំអំណាចរបស់យក្សកសិពាណិជ្ជកម្ម កំពុងផ្លាស់ប្តូរប្រព័ន្ធស្បៀងពិភពលោក កម្ពុជានាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិនជាលើកដំបូង កសិករព្រួយបារម្ភជីវភាព ខណៈអាកាសធាតុប្រែប្រួលគំរាមកំហែងផលដំណាំក្នុងរដូវវស្សាឆ្នាំ២០២៦ ក្រសួងកសិកម្មបើកសិក្ខា​សាលាពិគ្រោះយោបល់ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាពនិងភាតរភាព» ក្រសួងកសិកម្ម ដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុង​វិស័​យកសិកម្ម តាមផ្ទាលឌីជីថល រដ្ឋមន្រ្តីក្រសួងកសិកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅតែទទូចឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនជួយទប់ស្កាត់ការនាំចូល​ជ្រូក​រស់ និង​សាច់បង្កកខុសច្បាប់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម