សារព័ត៌មានបៃតងប៉ុស្តិ៍

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា

1 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការប្រកាសផ្សព្វផ្សាយប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នៅទីស្ដីការ គ.ជ.ប នៅថ្ងៃទី៧ ខែកញ្ញានេះ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្ដម ប្រាជ្ញ ចន្ទ ឱ្យដឹងថា គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ សម្រាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោតម្នាក់ៗ ដែលមានលក្ខណៈពិសេស និងមិនដូចគ្នា។ ឯកឧត្ដមបានឱ្យដឹងទៀតថា វិធានការនេះមានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ ពេញលេញ ត្រឹមត្រូវ មានសុវត្ថិភាព និងទាន់សម័យ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ ឯកឧត្ដមប្រធាន គ.ជ.ប. បានបញ្ជាក់ទៀតថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងផ្តល់ជូនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន រួមមាន ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

ឯកឧត្ដមក៏បានបញ្ជាក់ថា គ.ជ.ប នឹងស្រង់ ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ផ្សេង។ ចំពោះការកែតម្រូវទិន្នន័យជីវប្រវត្តិ ដូចជា ការប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ក៏នឹងអាចធ្វើឡើងតាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសម្អាងត្រឹមត្រូវ។ លើសពីនេះ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួមមាន៖ ការថតរូប និងផ្តិតមេដៃ នឹងត្រូវអនុវត្តន៍ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប៉ុន្តែមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅក្នុងបញ្ជីបោះឆ្នោតពីមុនមក៕

 រូបភាព៖ គ.ជ.ប

ព័ត៌មានទាក់ទង

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេសឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា គណៈកម្មការព្រឹទ្ធសភាកម្ពុជា បដិសេធការចោទប្រកាន់របស់ភាគីថៃ និងអះអាងសិទ្ធិអធិបតេយ្យលើទឹកដីកម្ពុជា ក្រសួងការងារ រៀបចំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល CMAC បង្ហាញពីសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ ព្រឹទ្ធសភាកម្ពុជាឆ្លើយតបប្រធានព្រឹទ្ធសភាថៃ«យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» និងអះអាងថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំង កម្ពុជាបន្តបកអាក្រាតសកម្មភាពឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាក្នុងវេទិការអន្តរជាតិ កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ រដ្ឋមន្ត្រីអង់គ្លេសអំពាវនាវឱ្យកម្ពុជា–ថៃ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម