
ដោយ៖ កែវ រតនៈ
បេឡាជាតិសន្តិសុខសង្គមហៅកាត់ប.ស.ស. បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្ត ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាខា ប.ស.ស. ខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាព នីតិវិធី និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជាពិសេសគឺការអនុវត្តផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (ប្តី ឬប្រពន្ធ និងកូន) ដើម្បីជាចំណេះដឹងបន្ថែមក្នុងការផ្សព្វ ផ្សាយបន្តដល់មន្ត្រីនៅតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បន្ថែមថា ការខកខានមិនបាននាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. គឺធ្វើឱ្យសមាជិកគ្រួសាររបស់ខ្លួនបាត់បង់ឱកាសទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. ជាពិសេសត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការព្យាបាលនៅពេលមានជំងឺផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវយ៉ាងទទូច និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយ ពីបញ្ចប់សិក្ខាសាលានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមិនទាន់បានចុះឈ្មោះឱ្យប្ដី ឬប្រពន្ធ និងកូន សូមរួសរាន់នាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសជាមួយគ្នានោះ ឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ គណៈអភិបាលខេត្តសៀមរាប បានសម្តែងនូវការអរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. និងជំរុញដល់អ្នកចូលរួមទាំងអស់ត្រូវនាំសមាជិកគ្រួសារក្នុងបន្ទុករបស់ខ្លួន មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា សំដៅធានាបាននូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពគ្រួសារប្រកបដោយភាពកក់ក្តៅ៕





រូបភាព៖ ប.ស.ស.
ថ្នាក់ដឹកនាំ ប.ស.ស. អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តសៀមរាប នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក
របាយការណ៍ ILO៖ សេដ្ឋកិច្ចថ្នាលការងារឌីជីថលនៅកម្ពុជាបង្កើតឱកាសការងារ ប៉ុន្តែអ្នកធ្វើការប្រឈមនឹងម៉ោងការងារយូរ និងគម្លាតការគាំពារសង្គម
ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ពិព័រណ៍ជាតិការងារនិងផលិតភាពការងារឆ្នាំ២០២៦ផ្តល់ឱកាសការងារជាង៣៥,០០០កន្លែងពីក្រុមហ៊ុននិងសហគ្រាស១៥០
កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា
ប.ស.ស. រៀបចំសិក្ខាសាលា “ប្រមូលធាតុចូលលើលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃភាពជាដៃគូរវាង ប.ស.ស. និងភាគីផ្ដល់សេវា”
កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩
ក្រសួងការងារ និងក្រុមហ៊ុនដឹកជញ្ជូនឈានមុខចំនួន ៦ ចាប់ដៃគ្នាលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ឱ្យកាន់តែទូលំទូលាយ
កម្ពុជាពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អតីតយុទ្ធជនជាយោធិនថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី
04-កញ្ជា-2026 - ម៉ោង 01:13:PM
03-កញ្ជា-2026 - ម៉ោង 11:01:AM
03-កញ្ជា-2026 - ម៉ោង 10:18:AM
31-សីហា-2026 - ម៉ោង 03:59:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា