សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់

16 ម៉ោងមុន

 

ដោយ៖ វិចិត្រ

 

កម្លាំងមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចុះប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើអារខុសច្បាប់ ដោយរកឃើញទីតាំងស្តុកឈើចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

 

បើតាមក្រសួងបរិស្ថាន ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ៩នាក់ ដឹកនាំដោយលោក ថន ចាន់ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងសហការជាមួយលោក តាន់ គឹមសួរ សកម្មជនបរិស្ថាន។

 

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានបង្ក្រាបការដឹកជញ្ជូនឈើអារប្រភេទឃ្នៀបនៅទីតាំងចំនួន ៣ ផ្សេងគ្នា។ វត្ថុតាងដែលរឹបអូសបានមួយផ្នែក ត្រូវបានដឹកយកទៅរក្សាទុកនៅស្នាក់ការរងឧទ្យានុរក្សស្រែកិន ដើម្បីអនុវត្តនីតិវិធីច្បាប់ ខណៈវត្ថុតាងដែលនៅសេសសល់ ក្រុមការងារកំពុងបន្តប្រមូល និងដឹកជញ្ជូនចេញពីទីតាំងបទល្មើស។

 

សមត្ថកិច្ចបញ្ជាក់ថា ប្រតិបត្តិការនេះជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងការពារធនធានព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ឱ្យមានប្រសិទ្ធភាព៕

ព័ត៌មានទាក់ទង

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់ បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង ក្រសួងបរិស្ថានបញ្ឈប់ការចាក់សំណល់នៅទីលានមួយក្នុងស្រុកស្ទឹងហាវ ក្រោយ​បង្ក​ការ​បំពុល និងត្រីងាប់ ក្រុមអ្នកជំនាញរកឃើញវត្តមានសត្វព្រៃកម្រ និងជិតផុតពូជ ១៤ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វាញ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម