
ដោយ៖ វិចិត្រ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ចំពោះសហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្តនូវផលិតផលតេលសិលា (ប្រេង សាំងធម្មតា និងប្រេងម៉ាស៊ូត) ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ដែលរដ្ឋទទួលបន្ទុក ជំនួសចំនួន៦%។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដែលសារព័ត៌មានបៃតងប៉ុស្តិ៍ទើបទទួលបាន នៅថ្ងៃអង្គារនេះ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្ថយអាករលើតម្លៃបន្ថែមមកនៅត្រឹម៤ភាគរយនេះ គឺដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោល បំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការណែនាំដល់សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ អាករលើតម្លៃបន្ថែមអត្រា ១០% ទៅជា “អាករលើតម្លៃបន្ថែមអត្រា៤% និងត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស) ដោយ ថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤%។ ចំពោះអាករលើតម្លៃបន្ថែមអត្រា ១០% និង/ឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុក នូវប្រេងសាំង ធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់ អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយ និងបង្កាន់ដៃបង់ពន្ធអាករ និង/ឬមានវិក្កបត្រ អាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។ ដោយឡែក ឥណទានអាករ លើធាតុចូល ដែលបានបង់លើការនាំចូលឬទិញក្នុងស្រុក (ក្រៅពីប្រេងសាំងធម្មតា និងប្រេង ម៉ាស៊ូត) ត្រូវអនុវត្ត ស្របតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។
នៅក្នុងសេចក្តីណែនាំនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាឱ្យអគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មប្រចាំខែតាមអនឡាញ (e-Filing) ដោយមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសេវា “អតប អត្រា៤%” ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើ តម្លៃបន្ថែមនេះ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្តីណែនាំនេះមានសុពលភាពអនុវត្តគិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការសម្រេចជាថ្មីរបស់រដ្ឋាភិបាល៕
ADB គ្រោងផ្តល់ហិរញ្ញប្បទាន ៤៥០ លានដុល្លារ ដើម្បីជួយកម្ពុជា និងស្រីលង្កាទប់ទល់ផលប៉ះពាល់ពីជម្លោះនៅមជ្ឈិមបូព៌ា
កម្ពុជាអះអាងថា អត្រាពន្ធ ១០% របស់អាមេរិក នឹងរក្សាឧត្តមភាពប្រកួតប្រជែងវិនិយោគធៀបនឹងប្រទេសអាស៊ាន
ប្រេងឥន្ទនៈលក់រាយនៅកម្ពុជាបន្តឡើងថ្លៃ ក្រោមឥទ្ធពលភាពតានតឹងនៅមជ្ឈិមបូព៌ា
នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស
ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន
តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក
នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
28-កក្តដា-2026 - ម៉ោង 12:18:PM
28-កក្តដា-2026 - ម៉ោង 11:09:AM
19-កក្តដា-2026 - ម៉ោង 09:27:AM
16-មិថុនា-2026 - ម៉ោង 03:42:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា