សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ

3 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុ ងពិធីបើកវេទិកាពិភាក្សាស្តីពី «ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ» ដែលបានរៀបចំឡើង នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ ដែលផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដោយបាននិងកំពុងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយក្នុងនោះ ភាពស្អាតសំដៅលើគុណភាពទឹក ដី ខ្យល់ ដែលផ្តោតដំបូងលើ ការងារសម្អាត និងគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ និងត្រួតពិនិត្យគុណភាពជាប្រចាំ។ ភាពបៃតង សំដៅទៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ និងការជំរុញអភិវឌ្ឍបៃតង និងចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុលផុសសំដៅឱ្យមានចីរភាពនៃការអភិវឌ្ឍ។

ឯកឧត្តម បានថ្លែងចាត់ទុកថាវេទិកានាពេលនេះ មានសារៈសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានការចូលរួមជំរុញ ប្រភពហិរញ្ញប្បទាន និងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម អំណោយផលដល់ធម្មជាតិ ក៏ដូចជាធ្វើការពង្រឹងជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីតំបន់កាន់តែប្រសើរ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយ អង្គការ WWF-កម្ពុជា រៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ ចាប់បីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ស្តីពី «ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ» ដើម្បីគាំទ្រដល់អ្នកអនុវត្ត អ្នករៀបចំគោលនយោបាយ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការកៀរគរ និងសម្របសម្រួលប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់កសិកម្មអំណោយផលដល់ធម្មជាតិ និងប្រព័ន្ធស្បៀងអាហារនៅកម្រិតតំបន់ទេសភាព។ តាមរយៈវគ្គអនុវត្តជាក់ស្តែង អ្នកចូលរួមនឹងស្វែងយល់ពីការប្រើប្រាស់វេទិកានេះ ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងកំណត់ឱកាសជាក់ស្តែងក្នុងការកៀរគរហិរញ្ញប្បទាន ដើម្បីគាំទ្រការអភិរក្ស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន នៅក្នុងតំបន់ទេសភាពព្រៃភាគខាងកើត៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការក្នុងការកៀរគរធនធានលើកកម្ពស់កម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បង្ក្រាបការដឹកជញ្ជូនឈើអារខុសច្បាប់នៅស្រុកឱរ៉ាល់ បណ្ដាញសហគមន៍ព្រៃឡង់ព្រះវិហារ អះអាងថាបានប្រទះឃើញបទល្មើសព្រៃឈើជាច្រើន ក្រោយចុះល្បាត ៣យប់ ៤ថ្ងៃ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ ដកហូតក្តាឈើទាល ៥០សន្លឹក បម្រុងដឹក​ចេញ​ដោយ​ខុសច្បាប់ អ្នកដើរព្រៃប្រទះឃើញបង្គួយបន្លាភ្នំ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយកែតម្រូវការបំពុលខ្យល់ និងពិន័យតាមច្បាប់ ក្រសួងព្រមានឥទ្ធិពលព្យុះ ហៃសិន បង្កភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៨ កក្កដា ក្រសួងបរិស្ថានជំរុញការដាំដើមឈើ តាមរយៈយុទ្ធនាការ ពន្លកបៃតង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម