
ដោយ៖ វិចិត្រ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នាវាដឹកឥន្ទនៈចំនួន២ទើបធ្វើដំណើរមកដល់ និងសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅថ្ងៃចន្ទនេះថា មាន នាវាដឹកឥន្ទនៈចំនួន២ទើបបានធ្វើដំណើរមកដល់ និងសំចតនៅក្នុងកំពង់ផែរបស់ ក្រុមហ៊ុន តេលាខ្មែរ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលនាវាមួយជានាវារបស់ ក្រុមហ៊ុនតេលាផ្ទាល់ដែល មានស្តុកឧស្ម័នLPGចំនួន៣៤០០តើន និងនាវាមួយទៀតជានាវារបស់ក្រុមហ៊ុនកាល់តិចដែល បានចូលចតនៅក្នុងកំពង់ផែតេលាខ្មែរដែរនោះមានស្តុកប្រេងម៉ាស៊ូតចំនួន១ម៉ឺនតោនស្មើនឹង១២ម៉ឺនលីត្រ និងប្រេងសាំងចំនួន១ម៉ឺនតោនស្មើនឹង១៤ម៉ឺនលីត្រ។
ក្នុងនោះលោកបញ្ជាក់ថា ការមកដល់នៃវានាដឹកឥន្ទនៈរបស់ក្រុមហ៊ុនទាំង២នេះគឺជាការជួយ សម្រួលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការកាត់បន្ថយ និងទន្លាក់ពន្ធ និងអាករផ្សេងៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផងដែរក្នុងស្វះស្វែងរកទិញឥន្ទនៈពីទីផ្សារអន្តរជាតិមកផ្គត់ផ្គង់នៅកម្ពុជា។
ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរូបនេះ នៅតែបន្តស្នើឱ្យពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រើប្រាស់ឥន្ទនៈដោយភាពឆ្លាតវៃ និងការសន្សំសំចៃខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕
ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន
តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក
នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦
ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
29-មេសា-2026 - ម៉ោង 11:00:AM
30-មិនា-2026 - ម៉ោង 02:05:PM
24-មិនា-2026 - ម៉ោង 01:57:PM
23-មិនា-2026 - ម៉ោង 03:46:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា