
ដោយ៖ វិចិត្រ
តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា បានបន្តកើនឡើងជាបន្តបន្ទាប់ ស្របពេលតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅតែស្ថិតក្នុងនិន្នាការកើនឡើង ដោយសារភាពតានតឹង និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបន្តបង្កការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ប្រេងសកល។
តាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម អត្រាតម្លៃប្រេងឥន្ធនៈលក់រាយថ្មីនៅកម្ពុជា បានកើនឡើងទាំងសាំង និងម៉ាស៊ូត ស្របតាមការប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារពិភពលោក។ កម្ពុជាជាប្រទេសពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ ដូច្នេះការប្រែប្រួលតម្លៃប្រេងអន្តរជាតិ តែងជះឥទ្ធិពលដោយផ្ទាល់ដល់ទីផ្សារក្នុងស្រុក។
បើតាមសេចក្តីជូនដំណឹងប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តម្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្តចាប់ពីម៉ោង១:០០រសៀល ថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតាមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៥,២៥០រៀលក្នុងមួយលីត្រ។
អ្នកវិភាគបានលើកឡើងថា ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេង និងហានិភ័យលើផ្លូវដឹកជញ្ជូនសំខាន់ៗនៅមជ្ឈឹមបូព៌ា បានជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកបន្តហក់ឡើង ដែលអាចបង្កើនសម្ពាធអតិផរណា និងថ្លៃដើមដឹកជញ្ជូននៅបណ្តាប្រទេសនាំចូលប្រេង រួមទាំងកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តវិធានការឧបត្ថម្ភ និងតាមដានស្ថានភាពទីផ្សារយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃប្រេងឥន្ធនៈលើការរស់នៅរបស់ប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្ម។
ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនេះ កំពុងបង្កក្តីបារម្ភដល់ប្រជាកសិករកម្ពុជា ខណៈរដូវធ្វើស្រែបានចាប់ផ្តើម។ ការដំឡើងថ្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ធ្វើឱ្យការចំណាយលើការភ្ជួររាស់ បូមទឹក ប្រើប្រាស់ម៉ាស៊ីនកសិកម្ម និងការដឹកជញ្ជូនកសិផលកើនឡើង ដែលបន្ថែមបន្ទុកលើថ្លៃដើមផលិតកម្មរបស់កសិករ។
ក្រុមអ្នកជំនាញព្រមានថា ប្រសិនបើភាពតានតឹងនៅមជ្ឈឹមបូព៌ានៅតែបន្ត ឬកាន់តែធ្ងន់ធ្ងរ តម្លៃប្រេងឥន្ធនៈអាចនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលនឹងបន្តដាក់សម្ពាធលើថ្លៃដើមផលិតកម្ម ការដឹកជញ្ជូន និងតម្លៃទំនិញប្រើប្រាស់នៅកម្ពុជា៕
កម្ពុជាអះអាងថា អត្រាពន្ធ ១០% របស់អាមេរិក នឹងរក្សាឧត្តមភាពប្រកួតប្រជែងវិនិយោគធៀបនឹងប្រទេសអាស៊ាន
ប្រេងឥន្ទនៈលក់រាយនៅកម្ពុជាបន្តឡើងថ្លៃ ក្រោមឥទ្ធពលភាពតានតឹងនៅមជ្ឈិមបូព៌ា
នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស
ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន
តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក
នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG
16 ម៉ោងមុន
19-កក្តដា-2026 - ម៉ោង 09:27:AM
16-មិថុនា-2026 - ម៉ោង 03:42:PM
11-ឧសភា-2026 - ម៉ោង 04:06:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា