សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារ ដោះស្រាយវិវាទនៅក្រុមហ៊ុន មីង យ៉ាង ដោយជោគជ័យ ខណៈកម្មករវិលចូលធ្វើការវិញ នៅថ្ងៃនេះ

3 ម៉ោងមុន


ដោយ៖ កែវ រតនៈ

 ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ទីរការងារ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធករណីវិវាទការងារនៅក្រុមហ៊ុន មីង យ៉ាង អ៊ីនដាស្ទ្រី (ខេមបូឌា) ឯ.ក (Ming Yang Industry (Cambodia) Co., Ltd.) ត្រូវបានដោះស្រាយដោយសន្តិវិធី និងទទួលបានលទ្ធផលជោគជ័យ។

ក្នុងកិច្ចប្រជុំសម្របសម្រួល ភាគីក្រុមហ៊ុន តំណាងកម្មករនិយោជិត និងសហជីព បានលើកឡើងពីកង្វល់របស់ខ្លួន និងពិភាក្សាគ្នា​ដោយផ្អែក​លើ​ច្បាប់​ស្ដីពីការងារ គោល​ការណ៍សន្ទនាសង្គម និងផលប្រយោជន៍រួម ដើម្បីស្វែងរកដំណោះស្រាយដែលគ្រប់ភាគីអាចទទួលយកបាន។

ជាលទ្ធផលនៃកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីទាំងអស់​បានឯក​ភាព​លើ​ចំណុចដោះស្រា​យសំខា​ន់ៗចំនួន៤។ ភាគីក្រុម​ហ៊ុន​បាន​ប្ដេជ្ញា​អនុវត្តតា​មកិច្ចព្រ​មព្រៀង ពង្រឹង​ការគ្រប់គ្រង និងបន្តដោះ​ស្រាយ​ក្ដីកង្វល់​របស់​កម្មករនិ​យោជិតស្របតាមបទប្ប​ញ្ញត្តិជាធរមាន។ ទន្ទឹមនេះ​ ភាគីកម្មករនិ​យោជិតបានឯកភាពបញ្ឈប់ការតវ៉ា និងវិលចូល​ធ្វើកា​រជាប្រ​ក្រ​តីវិ​ញ​​។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួ​ងការងារនិងបណ្ដុះ​បណ្ដាលវិជ្ជាជី​វៈបានបញ្ជាក់​ថា៖«ក្រសួង​ការងារតែង​តែយកចិត្តទុក​ដាក់ចំពោះកង្វ​ល់រប​ស់​បងប្អូ​នកម្មករនិយោជិត និងខិតខំសម្របសម្រួលដោះស្រាយវិវាទដោយផ្អែកលើច្បាប់ សន្ទនាសង្គម និងការយោគយល់គ្នា ដើម្បីការពារសិទ្ធិ និ​ង​ផល​ប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី ព្រមទាំងរក្សាស្ថិរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ»។

ក្រសួងការងារ និងប​ណ្ដុះបណ្ដា​លវិជ្ជាជីវៈ នឹងបន្ត​តាមដានការអនុវត្ត​កិច្ចព្រមព្រៀងនេះ ដើម្បីធានាឱ្យទំ​នាក់ទំនងការងា​រនៅក្នុង​ក្រុមហ៊ុ​នប្រ​ព្រឹត្ត​ទៅដោ​យ​ភាព​សុខដុមរម​នា និងចីរភាព៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារ ដោះស្រាយវិវាទនៅក្រុមហ៊ុន មីង យ៉ាង ដោយជោគជ័យ ខណៈកម្មករវិលចូលធ្វើការវិញ នៅថ្ងៃនេះ ថ្នាក់ដឹកនាំប.ស.ស.ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការទ្រទ្រង់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ជំរុញឱ្យបន្តអភិវឌ្ឍការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យស្របតាមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាល និងដៃគូរជំរុញការងារសមរម្យសម្រាប់កម្មករក្រៅប្រព័ន្ធ វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ កម្ពុជាជំរុញពង្រីករបបសន្តិសុខសង្គមដល់កម្មករក្រៅប្រព័ន្ធ កម្ពុជាជំរុញការគាំពារសង្គមដល់កម្មករក្នុង និងក្រៅប្រព័ន្ធ ក្រសួងព័ត៌មានស្នើប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយវីដេអូអប់រំ ស្តីពីការបង្ការមេរោគអេដស៍ និងគ្រឿងញៀន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម