
ដោយ៖ វិចិត្រ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអំពាវនាវឱ្យពលរដ្ឋកុំទាន់មានភាពភ័យស្លន់ស្លោ ខណៈមានក្រុមហ៊ុនផ្គត់ផ្គត់ប្រេងឥន្ទនៈ និងឧស្ម័ន LPG ធំមួយនៅកម្ពុជាបានប្រកាសអំពីការបាត់ បង់លទ្ធភាពនៅក្នុងការផ្គត់ផ្គង់របស់ខ្លួនលើឧស្ម័ន LPG ដល់អតិថិជនរបស់ខ្លួន។
កាលពីពេលថ្មីៗនេះក្រុមហ៊ុនសូគីម៉ិចដែលត្រូវបានគេស្គាល់ថាជាប្រភពផ្គត់ផ្គត់ប្រេងឥន្ទនៈ និងឧស្ម័នមួយដ៏ធំក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា បានប្រកាសថាខ្លួនអស់លទ្ធភាពដើម្បីផ្គត់ផ្គង់ឧស្ម័នLPGដល់អតិថិជន នៅត្រឹមខែមេសាខាងមុខ ព្រោះក្រុមហ៊ុនមិនអាចនាំចូលឧស្ម័នLPGតាំងពីខែមីនាមក។
ការណ៍នេះបានធ្វើឱ្យមជ្ឈដ្ឋានពលរដ្ឋកម្ពុជាមានការបារម្ភជាខ្លាំងអំពីបញ្ហានៃការខ្វះហ្គាសប្រើប្រាស់នេះ ខណៈភាពតានតឹងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានៅមិនទាន់មានកោះត្រើយនៅឡើយ។
ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានអំពាវនាវឱ្យពលរដ្ឋកុំអាលទាន់មានការព្រួយបារម្ភ ភ័យស្លន់ស្លោនៅ ក្នុងស្ថានភាពនេះ ព្រោះកម្ពុជានៅមានប្រភពនៃការផ្គត់ផ្គង់ច្រើនផ្សៀងទៀត បើទោះជាក្រុម ហ៊ុនសូគីម៉ិចបាត់បង់លទ្ធភាពនៃការផ្គត់ផ្គង់ក៏ដោយ។
តាមរយៈវីដេអូដែលបានផ្សព្វផ្សារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា ក្រុមហ៊ុនសូគីម៉ិច ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ដែលរកស៊ីក្នុង វិស័យប្រេងឥន្ទនៈ និងហ្គាសនៅប្រទេសកម្ពុជា ហើយក្រុមហ៊ុនមួយនេះផ្គត់ផ្គត់នូវឧស្ម័ន LPG (ហ្គាស) តែចំនួន៣ភាគរយប៉ុណ្ណោះ នៅក្នុងទីផ្សារសរុប។ លោកបន្តថា បើក្រុមហ៊ុននេះ មិនអាចផ្គត់ផ្គង់ដល់អតិថិជនខ្លួនចាប់ពីខែមេសាទៅ ហើយមិនអាចរកប្រភពឧស្ម័ន LPG បន្ថែមទៀតក៏ដោយ កម្ពុជាក៏នៅតែមានប្រភពមួយចំនួនធំទៀតដែលអាចផ្គត់ផ្គង់បាន ដោយ គ្មានការព្រួយបារម្ភ៕
រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦
ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់
នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អភិបាលខេត្តទាំងអស់បង្កើនភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន
ពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ
02-តុលា-2025 - ម៉ោង 03:40:PM
21-សីហា-2025 - ម៉ោង 10:20:AM
14-សីហា-2025 - ម៉ោង 03:53:PM
13-សីហា-2025 - ម៉ោង 05:14:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា