
អត្ថបទ៖ យូ វាសនា
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៥៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់ កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន ២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោង វិនិ យោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសាមាននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន៤គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៥គម្រោង៕




រូបភាព៖ បណ្ដាញសង្គម
ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន
តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក
នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦
ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
29-មេសា-2026 - ម៉ោង 11:00:AM
30-មិនា-2026 - ម៉ោង 02:05:PM
24-មិនា-2026 - ម៉ោង 01:57:PM
23-មិនា-2026 - ម៉ោង 03:46:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា