
អត្ថបទ៖ សំនៀង
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ដែលកម្រិតខ្ពស់មួយ ហាក់បីដូចជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
ជាមួយគ្នានេះ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នាព្រឹកថ្ងៃទី៣ ខែមេសា នេះថា ចំពោះការប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជានេះ ប្រសិនបើកម្ពុជាមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បណ្តាលឱ្យបាត់បង់ការងាររាប់សែននាក់ បង្ករអស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស។
លោកបានលើកឡើងបន្ថែមទៀតថា កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ៣៥០លានដុល្លារប៉ុណ្ណោះ វានឹងត្រូវចំណាយតិចតួចដល់រដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកត្រូវបាននាំចូលដោយគ្មានពន្ធ និងផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជា Starlink ជាដើម។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងទំហំទឹកប្រាក់ជាង ៦២៦លានដុល្លារ កើនឡើងចំនួន ១១,៤ភាគរយ និងនាំចូលមកវិញមានចំនួនជាង១៧លានដុល្លារ មានការកើនឡើងចំនួន១០,៨ភាគរយ។ ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់អាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។ ប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក គឺវៀតណាម ចិន ជប៉ុន និងកាណាដា៕


នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦
ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់
នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន
24-មិនា-2026 - ម៉ោង 01:57:PM
23-មិនា-2026 - ម៉ោង 03:46:PM
02-តុលា-2025 - ម៉ោង 03:40:PM
21-សីហា-2025 - ម៉ោង 10:20:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា