សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋសភាអនុម័តជាផ្លូវការដោយសំឡេងគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា»

12-ឧសភា-2026 - ម៉ោង 10:26:AM

 

ដោយ ៖ កែវ រតនៈ

ការសម្រេចអនុម័តជាឯកឆន្ទនូវសេចក្តីព្រៀងច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយសំឡេងគាំទ្រ១១៤លើ១១៤នេះ គឺបានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជារួមទាំងសមាជិក សមាជិកានៃរដ្ឋសភា។

ខណៈសេចក្តីព្រៀងច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី១៨ ដល់២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែពោលគឺរយៈពេល២ឆ្នាំ ហើយបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។

សេចក្តីព្រៀងច្បាប់«ស្តីពីកាតព្វកិច្ចយោធា»ដែលមាន៨ជំពូក និង២០មាត្រានេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារជាតិមាតុភូមិ ដែលជាកតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពសាងសង់កម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំគំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិជាដើម៕

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស គណៈកម្មការទី៩ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត ក្រសួងការពារជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្ករឱ្យមានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្ពុជាប្រគល់ជនជាតិថៃម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាជូនភាគីថៃ កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ ក្រសួងវប្បធម៌តវ៉ា  ការដាក់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវត្ថុដទៃទៀត  ក្នុងបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម