![]()
ដោយ៖ កែវ រតនៈ
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងការផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដល់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៥៣នាក់។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលមានសមត្ថកិច្ចតាមច្បាប់ដើម្បីជួយភាគីវិវាទក្នុងការដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា ហើយសមត្ថកិច្ចនេះក៏ត្រូវបានពង្រីកបន្ថែមក្នុងការដោះស្រាយវិវាទបុគ្គល។ ដើម្បីអនុវត្តមាត្រា៣០០ថ្មី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រជុំពិគ្រោះយោបល់ទ្វេភាគី និងត្រីភាគី ជាមួយដៃគូពាក់ព័ន្ធជាច្រើនលើក រួមទាំងសមាជិក សមាជិកានៃគណៈកម្មការប្រឹក្សាការងារ។
ជាលទ្ធផលក្រសួងការងារទទួលបានមតិយោបល់ និងឈានដល់ការឯកភាពគ្នា និងបានចេញប្រកាសមួយនេះជាបច្ចុប្បន្នភាពថ្មីមួយនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសវិវាទបុគ្គល។ ជាក់ស្តែងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចូលរួមចំណែកជាច្រើនក្នុងការដោះស្រាយវិវាទការងារ ក៏ដូចជាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានាពេលកន្លងមក។
បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានលើកទឹកចិត្ត និងស្នើដល់សមាជិកអាជ្ញាកណ្តាលទាំងអស់ជួយពង្រឹងបន្ថែមអំពីបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើនីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គល និងនីតិវិធីនៃការបញ្ជូនសំណុំរឿងវិវាទបុគ្គលទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៕



រូបភាព៖ ក្រសួងការងារ
អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម
08-មិថុនា-2026 - ម៉ោង 02:39:PM
08-មិថុនា-2026 - ម៉ោង 01:46:PM
04-មិថុនា-2026 - ម៉ោង 02:16:PM
01-មិថុនា-2026 - ម៉ោង 02:27:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា