សារព័ត៌មានបៃតងប៉ុស្តិ៍

សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ

8 ម៉ោងមុន

ក្រុងសេប៊ូ, ហ្វីលីពីន៖ មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអនុម័តសេចក្ដីថ្លែងការណ៍ជាប្រវត្តិសាស្ត្រមួយ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រក្នុងតំបន់ ការពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាប្រឈមថ្មីៗផ្នែកសន្តិសុខ និងបរិស្ថាននៅទូទាំងអាស៊ីអាគ្នេយ៍។

 

សេចក្ដីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំឡើងចំពេលខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ីអាគ្នេយ៍ (TAC) និងបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងដែនទឹកតំបន់។

 

ស្ថិតក្រោមប្រធានបទ «ការរុករកអនាគតរបស់យើងជាមួយគ្នា» មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) នៅតែជាក្របខ័ណ្ឌច្បាប់សកលដែលគ្រប់គ្រងលើរាល់សកម្មភាពដែនសមុទ្រ និងបញ្ហាពាក់ព័ន្ធនឹងមហាសមុទ្រទាំងអស់។

 

យោងតាមសេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រ រដ្ឋសមាជិកបានប្ដេជ្ញាលើកកម្ពស់ច្បាប់អន្តរជាតិ ដោះស្រាយវិវាទតាមមធ្យោបាយសន្តិវិធី និងចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយ។ សេចក្ដីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដែនសមុទ្រក្នុងតំបន់ ចំពេលដែលមានភាពតានតឹងបន្តកើតមាននៅក្នុងសមុទ្រចិនខាងត្បូង។

ក្នុងនាមជាប្រធានអាស៊ាន ប្រទេសហ្វីលីពីនបានសម្រេចគំនិតផ្ដួចផ្ដើមទីក្រុងម៉ានីល៖ មជ្ឈមណ្ឌលតំបន់សម្រាប់សម្របសម្រួល ដោយមេដឹកនាំកំពូលក្នុងនាមជាគំនិតផ្ដួចផ្ដើមផ្នែកស្ថាប័នដ៏សំខាន់មួយ អាស៊ានបានប្រកាសផែនការបង្កើត «មជ្ឈមណ្ឌលដែនសមុទ្រអាស៊ាន» នៅក្នុងប្រទេសហ្វីលីពីន។ មជ្ឈមណ្ឌលដែលបានស្នើឡើងនេះ រំពឹងថានឹងដើរតួជាមជ្ឈមណ្ឌលតំបន់សម្រាប់ការសម្របសម្រួលដែនសមុទ្រ កិច្ចសហការផ្នែកគោលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។

 

យោងតាមប្រភពដដែលបានលើកឡើងថា មជ្ឈមណ្ឌលដែនសមុទ្រថ្មីនេះ នឹងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នតាមវិស័យរបស់អាស៊ាន ព្រមទាំងបង្កើនសមត្ថភាពឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខដែនសមុទ្រ និងចៀសវាងការជាន់គ្នានៃការងារ។

ពាក់ព័ន្ធការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបរិស្ថានមេដឹកនាំអាស៊ានក៏បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្រោមបាតសមុទ្រ (CUI) រួមមានខ្សែកាបទំនាក់ទំនងក្រោមបាតសមុទ្រ និងបំពង់បង្ហូរថាមពល ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការតភ្ជាប់ក្នុងតំបន់ ពាណិជ្ជកម្ម និងសន្តិសុខថាមពល។

 

ប្រភពដដែលបានលើកឡើងទៀតថា សេចក្ដីថ្លែងការណ៍បានទទួលស្គាល់បន្ថែមពីការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ដោយព្រមានពីផលប៉ះពាល់សក្តានុពលលើបូរណភាពទឹកដី ជីវភាពរស់នៅរបស់សហគមន៍ឆ្នេរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។

ចំណែកសំខាន់នៃសេចក្ដីប្រកាសអាស៊ានក៍បានផ្តោតជាសំខាន់លើសន្តិសុខ និងការអនុវត្តច្បាប់ចំពោះបញ្ហាសមុទ្រចិនខាងត្បូង មេដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងការជំរុញការចរចាឆ្ពោះទៅរកការសម្រេចបាននូវក្រមប្រតិបត្តិ (COC) ប្រកបដោយប្រសិទ្ធភាព និងសារធាតុៈ។ ពួកគេក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះការអនុវត្តពេញលេញនៃសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ២០០២ ដើម្បីទុកជាយន្តការកសាងទំនុកចិត្ត។

 

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ដែនសមុទ្រ កិច្ចប្រជុំកំពូលក៏បានយល់ព្រមលើកិច្ចខិតខំប្រឹងប្រែងរៀបចំជាផ្លូវការនូវ «វេទិកាកងការពារឆ្នេរសមុទ្រអាស៊ាន» (ACF) ស្ថិតក្រោមក្របខ័ណ្ឌធម្មនុញ្ញអាស៊ាន។

គំនិតផ្ដួចផ្ដើមនេះត្រូវបានរំពឹងថានឹងពង្រឹងការសម្របសម្រួលក្នុងតំបន់ ប្រឆាំងនឹងអំពើចោរកម្មសមុទ្រ ការនេសាទខុសច្បាប់ ការរត់ពន្ធ និងបទល្មើសដែនសមុទ្រឆ្លងដែនផ្សេងៗទៀត។

 

ការឆ្ពោះទៅរកសេដ្ឋកិច្ចពណ៌ខៀវក្រៅពីបញ្ហាសន្តិសុខ សេចក្ដីថ្លែងការណ៍បានសង្កត់ធ្ងន់លើមហិច្ឆតា «សេដ្ឋកិច្ចពណ៌ខៀវ» ឱ្យកាន់តែទូលំទូលាយរបស់អាស៊ាន រួមទាំងសកម្មភាពតំបន់ឱ្យកាន់តែរឹងមាំប្រឆាំងនឹងការបំពុលសមុទ្រ និងសំណល់សមុទ្រ។ មេដឹកនាំក៏បានពិភាក្សាអំពីលទ្ធភាពនៃការជំរុញកិច្ចព្រមព្រៀងតំបន់ស្តីពីការបំពុលប្លាស្ទិកក្នុងសមុទ្រ ដើម្បីការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។

 

សេចក្ដីថ្លែងការណ៍បានសរុបមកវិញ ជាមួយនឹងការបញ្ជាក់ជាថ្មីអំពី មជ្ឈភាពអាស៊ាន ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយដៃគូខាងក្រៅ ត្រូវតែបន្តដឹកនាំដោយយន្តការដែលដឹកនាំដោយអាស៊ាន ការគោរពគ្នាទៅវិញទៅមក អធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង៕

ព័ត៌មានទាក់ទង

សេចក្ដីថ្លែងការណ៍រួមមេដឹកនាំអាស៊ានបញ្ជាក់ជាថ្មីនូវសាមគ្គីភាពដែនសមុទ្រ កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ កម្ពុជាអះអាងថាកម្លាំងយោធាថៃបានផ្ទុះអាវុធ ៥លើក នៅច្រកអូរស្មាច់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា យោធភូមិភាគកម្ពុជា-ថៃ ជួបគ្នាក្រៅផ្លូវការបន្តជំរុញការអនុវត្តកិច្ចព្រ​មព្រៀងនានាកន្លងមក កម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពយោធាថៃបន្តពង្រឹងការកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យកម្ពុជា កម្ពុជាសោកស្តាយ បើថៃដកខ្លួនជាឯកតោភាគីចេញពី MoU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតគ្នា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ កម្ពុជាមិនត្រូវការប្រេងពីប្រទេសថៃ ព្រោះកម្ពុជាមានប្រភពនាំចូលគ្រប់គ្រាន់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម