សារព័ត៌មានបៃតងប៉ុស្តិ៍

កម្ពុជា ខកចិត្តនឹងការសម្រេចចិត្តរបស់ថៃដែលលុបចោលក្របខណ្ឌទ្វេភាគីតែមួយគត់ រវាងកម្ពុជា-ថៃ

08-ឧសភា-2026 - ម៉ោង 01:28:PM

ដោយ៖ វិចិត្រ

 

ជាថ្មីម្តងទៀត កម្ពុជាបានសម្តែងការខកចិត្តទៅនឹងការលុបចោលក្របខណ្ឌទ្វេភាគីតែមួយ​គត់​នៃប្រទេសទាំងពីររវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយដោយសន្តិ​វិ​ធី​នូវតំបន់​ត្រួត​ស៊ី​គ្នានៃដែនសមុទ្រ។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ដែល​បាន​ដកស្រង់សម្តីរបស់លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​បរ​ទេ​ស និង​សហ​ប្រតិបត្តិការអន្តរជាតិ ដែលបានថ្លែងនៅចំពោះមុខប្រធាន និងតំណាង​ស្ថាន​បេស​កកម្ម​ការ​ទូត និង​អង្គការអន្តរជាតិនានាចំនួន៤៣នាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងបទបង្ហាញ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែន​កម្ពុ​ជា-ថៃ ចាប់​តាំង​ពីខែមករា ឆ្នាំនេះ ហើយស្រប​ពេល​ដែលប្រទេសថៃបានបញ្ចប់ដោយឯកតោភាគី​នូវអនុ​ស្សរ​ណៈ​ នៃការ​យោគយល់គ្នារវាង​ប្រ​ទេ​សកម្ពុជា និងប្រទេសថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រ​ទាម​ទារ​ត្រួត​គ្នា​​​នៃខ្ពង់​រាប​បាត​សមុ​ទ្រ (MOU-2001) បានឱ្យដឹងថា  កម្ពុជាមានការសោកស្តាយ និង​ខក​ចិត្ត​យ៉ាងខ្លាំង ចំពោះការសម្រេចរបស់ប្រទេសថៃ ក្នុង​ការលុបក្របខ័ណ្ឌ​ទ្វេភាគី​តែមួយគត់ ដែល​បាន​ព្រម​ព្រៀង​​គ្នារវាងកម្ពុជា និងថៃ សម្រាប់ដោះស្រាយដោយ​សន្តិ​វិធី​ចំពោះ​តំបន់​ទាម​ទារ​​ដែន​សមុទ្រ​ត្រួតគ្នា(OCA) និងសម្រាប់កំណត់ព្រំដែនដែនសមុទ្រ ស្របតាមច្បាប់​អន្តរ​ជាតិ។

 

ជាមួយគ្នានេះរដ្ឋមន្ត្រីស្តីទីរូបនេះ បានបញ្ជាក់ថា កម្ពុជាបានជូនដំណឹងជា ផ្លូវការដល់ប្រទេស ថៃ​អំពី​ការ​សម្រេច​របស់ខ្លួន ក្នុងការស្វែងរកដំ​ណោះ​ស្រាយ ចំពោះការទាមទារតំបន់ដែនសមុ​ទ្រ​​ត្រួត​គ្នា​នេះ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់សមុទ្រ (UNCLOS)។

 

សូមបញ្ជាក់ថា ប្រទេសថៃ នៅថ្ងៃទី៥ ខែឧសភា បានប្រកាដកខ្លួន ឬលុបចោលអនុស្សរណៈ​យោគ​យល់គ្នា រវាងកម្ពុជា-ថៃ ឬ(MOU2001)​ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយ​នាយក​​រដ្ឋ​ន្ត្រី​ថៃ​សំអាងថា ការដកខ្លួននេះ ដោយថា(MOU2001)«គ្មានវឌ្ឍនភាព» នៅក្រោយ​អនុស្ស​រណៈនេះ មាន​អាយុកាលជាង២៥ឆ្នាំ៕

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស គណៈកម្មការទី៩ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញសន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព ខួប១ឆ្នាំនៃការបាញ់សម្លាប់វីរៈកងទ័ពកម្ពុជា លោក សួន រោន ខណៈនាយករដ្ឋមន្ត្រីថៃបោះពាក្យសម្ដីមិនខ្វល់ផែនទីបារាំង-សៀម សមត្ថកិច្ចស្រុកឆែប ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅតំបន់ជិតជ្រោះសុភមិត្ត ក្រសួងការពារជាតិ បដិសេធការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្ករឱ្យមានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្ពុជាប្រគល់ជនជាតិថៃម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជាជូនភាគីថៃ កម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតទៅក្រុមការងារ​ទំ​នាក់ទំនង​ព័ត៌​មាន​​ថៃ ក្រសួងវប្បធម៌តវ៉ា  ការដាក់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវត្ថុដទៃទៀត  ក្នុងបញ្ជីបូជនីយដ្ឋានជាតិរបស់ប្រទេសថៃ ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ជាក់ជំហរឆ្ពោះទៅយន្តការអន្តរជាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម