សារព័ត៌មានបៃតងប៉ុស្តិ៍

សាលារៀន និងមន្ទីរពេទ្យមួយចំនួនក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះពីសង្គ្រាម ឈ្លានពាននៅបន្តបិទទ្វារ

11-ឧសភា-2026 - ម៉ោង 02:59:PM

ដោយ៖ វិចិត្រ

 

សេវាសាធារណៈជាមូលដ្ឋានមួយចំនួនដែលសំដៅទៅដល់សាលារៀន និងមន្ទីរពេទ្យ​នៅ​ក្នុង​ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៣ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន​ពីសំ​ណាក់​ប្រទេសថៃនៅមិនទាន់អាចដំណើរការវិញបាននៅឡើយទេ។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បាន​​ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា សេវាសាធារណៈ​ជាមូលដ្ឋាន​មួយចំ​នួន​នៅ​មិន​ទាន់​អាចបើកឱ្យដំណើរការជា​ប្រក្រតី​វិញបាននៅឡើយទេ ដែលក្នុងនោះខេត្តឧត្តរមានជ័យ មាន​សាលារៀន៨ និងមន្ទីរ​ពេទ្យ​/មណ្ឌលសុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មាន​សា​លារៀន៥ និងមន្ទីរ​ពេទ្យ​/​មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និង​មន្ទីរពេទ្យ/​មណ្ឌល​សុខ​ភាព២ នៅបន្តផ្អាក។

 

ចំពោះស្ថានភាពពលរដ្ឋភៀសសឹក គឺនៅមានពលរដ្ឋចំនួន៣២.៨៤៣នាក់ទៀត (ស្ត្រី ១៦.៩៩០​នាក់ និងកុមារ១១.០៧២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ក្នុងចំណោមពលរដ្ឋ​ភៀស​សឹកសរុប ៦សែន៤ម៉ឺននាក់។

 

បើទោះជាស្នូរគ្រាប់កាំភ្លើងបានរលុតបាត់ទៅហើយក្តី ក៏គេនៅសង្កេតឃើញថាស្ថានភាពនៅ​តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ នៅពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយ​ភាគី​ថៃ​នៅ​តែ​បន្តធ្វើសកម្មភាពរំលោភបំពានជារឿយៗបន្ថែមទៀតមកលើអធិបតេយ្យ និងបូរណភាព ដែនដីរបស់កម្ពុជា តាមរយៈនៃការព័ទ្ធលួសបន្លា ជីកលេណ្ឋាន ឬជីកប្រឡាយ​ខុស​ច្បាប់​ជា​ដើម៕

 

ព័ត៌មានទាក់ទង

ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម