អត្ថបទ៖ យូ វាសនា
តាយរយៈសេចក្តីជូនដំណឹងរដ្ឋបាលខេត្តព្រៃវែងដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្ត ផ្តើមចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានខាងលើក៏បានឱ្យដឹងថា ម្ចាស់នៃក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យភូមិស្នឹងស្លូត ឃុំ អ្នកលឿង ស្រុក ពាមរក៍ ខេត្តព្រៃវែង អោយបានជ្រាបថា៖ យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ/បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង នឹងធ្វើការចែក វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅភូមិស្ទឹងស្លូត ឃុំ អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្ថាបមាន់) ប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់នេះនឹងត្រូវអស់ តាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ ។
សេចក្តីជូនដំណឹងដដែលនេះ បានស្នើឱ្យម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កន្លងមក យកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ដែលនឹងប្រគល់ជូន ដោយមន្ត្រីរដ្ឋបាលសុរិយោដីនៅភូមិស្ទឹងស្លូត ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី២៩ ខែឆ្នាំ២០២៥។
តាមរយៈសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រៃវែងបានស្នើឱ្យម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬ ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើសូម យកប័ណ្ណទាំងនោះមកជូនមន្ត្រីសុរិយោដីធ្វើនិយ័តកម្មដើម្បីធានាប្រាក់របស់លោកអ្នក៕
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM