
អត្ថបទ៖ សំនៀង
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ នៅបរិវេណវត្តសិរីជ័យមានលក្ខណ៍ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាភិបាលស្រុក អភិបាល/អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋប្រមាណ ៨៥០នាក់។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលដ្ឋចំនួន ៦ ០៣៧ ប័ណ្ណ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ភូមិស្នោរតូច និងភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងវាស់វែងដីធ្លីបានចំនួន ១២ ២១១ ២៥៩ក្បាលដី ក្នុងនោះចេញបណ្ណបានចំនួន ៨ ០៣១ ២១៧បណ្ណ។ ដោយឡែកក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែលមានរយៈពេលជាង១ឆ្នាំកន្លះកន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាស់វែងបានចំនួន ៣ ៦៧៥ ៦៥៦ ក្បាលដី ចេញបណ្ណបានចំនួន ១ ១២៩ ២៨៤បណ្ណ និងចែកបណ្ណបានចំនួន ៨៤០ ៨៣៣បណ្ណ ដោយប្រើប្រាស់កម្លាំងពីមន្ទីរ ខេត្តសរុបចំនួន ជាង៤០០០នាក់៕




ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាសហគមន៍ខ្នងក្រពើលិច ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈានដល់ផ្លូវប្រសព្វ
រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង
រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង
អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស
ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី
12-វិច្ឆិកា-2025 - ម៉ោង 02:03:PM
31-តុលា-2025 - ម៉ោង 10:21:AM
29-តុលា-2025 - ម៉ោង 01:26:PM
03-តុលា-2025 - ម៉ោង 01:03:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា