អត្ថបទ៖ សំនៀង
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ហើយដែលបៃតងប៉ុស្តិ៍ទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា គណៈកម្មការរដ្ឋបាលនឹងផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យចំនួន០៧ភូមិ ដែលរួមមាន ភូមិឈើនាង ភូមិជ្រោយស្វាយខាងលិច ភូមិជ្រោយស្វាយខាងកើត ភូមិកំពង់ស្ពឺ ភូមិនេសាទ ភូមិភ្នំស្រឡៅ និងភូមិសារ៉ាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជាតំបន់ធ្វើការចុះបញ្ជីដីដែលមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ការណ៍នេះនឹងត្រូវធ្វើឡើងនៅបរិវេណសាលាឃុំជ្រោយស្វាយ។
រដ្ឋបាលខេត្តកោះកុង បានបន្តទៀតថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមការផ្សព្វផ្សាយសេចក្តីសម្រេចកំណត់ តំបន់វិនិច្ឆ័យដើម្បីស្តាប់ការពន្យល់ណែនាំសេចក្តីបំភ្លឺផ្នែកច្បាប់ និងការស្រាយចម្ងល់នានា ពីសំណាក់តំណាងគណៈកម្មការរដ្ឋបាល តាមពេលវេលា និងទីកន្លែង ដែលបានជម្រាបជូនខាងលើកុំបីអាក់ខាន។ រដ្ឋបាលខេត្តកោះកុង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអង្គភាពនានាដែលមាន ការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យខាងលើ នឹងឆ្លៀតឱកាសមកចូលរួមបំពេញកាតព្វកិច្ច ក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធយ៉ាងផុលផុស៕
12-ឧសភា-2025 - ម៉ោង 12:45:PM
06-ឧសភា-2025 - ម៉ោង 01:36:PM
30-មេសា-2025 - ម៉ោង 10:11:AM
29-មេសា-2025 - ម៉ោង 01:58:PM