សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង

30-មេសា-2025 - ម៉ោង 10:11:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងដីកាស្តីពីការប្រកាសបដិសេធ និងដកហូតដីព្រៃឈើក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិ សាស្ត្រ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលចុះហត្ថលេខាដោយអភិខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួន ០១​​កន្លែង​​ដែលមានផ្ទៃដីសរុប ៤៨៧ហិកតា (បួនរយបែតសិបប្រាំពីរហិកតាគត់) និងដំណាំនៅលើដីទាំងអស់ ក្នុង​​តំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុង ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដូច​មានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងភ្ជាប់មក ជាមួយ។

ក្នុងដីកាដដែលបានកំណត់រយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅសម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា​ចំពោះករណីដកហូតដីទំហំ៤៨៧ហិកតានេះ ។

ករណីនេះអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងគឺ លោកម៉ែន គង់ បានប្រាប់បៃតងប៉ុស្តិ៍ថា ការចេញដីកាដក​ហូត​ដីទំហំ៤៨៧ ហិកតានេះគឺបន្ទាប់ពីក្រុមការងារក្រសួងបរិស្ថានបានរកឃើញថាគឺពិតជាមានការកាប់ទន្រ្ទាន​យកដីក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ពិតមែន។ លោកបន្ថែមថា ដើម្បីបានព័ត៌មានច្បាស់លាស់ពីការកាប់ទន្រ្ទានយកដីនេះ ក្រុមការងារបានប្រាប់ប្រាស់ពេលវេលាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណយ៉ាង​ច្បាស់លាស់។

បើតាមលោក មែន គង់ មានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានចូលទៅកាប់ទន្ទ្រានយកដីទាំងនោះ ព្រោះ​​នៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយឱ្យចេញមុខមកបញ្ជាក់ក៏មានប្រជាពលរដ្ឋមួយចំនួនបានសារភាព និងមួយចំនួនទៀតនៅបន្តលាក់មុខផងដែរ។

យ៉ាង​​នេះក្តី លោក មែន គង់ឱ្យដឹងថា ប្រសិនបើផុតរយៈពេលកំណត់៣០ថ្ងៃបន្ទាប់ពីរដ្ឋបាលខេត្តស្ទឹងត្រែងបានចេញដីកាហើយនោះ នៅតែមានការកាន់កាប់ និងកាប់ទន្ទ្រានទៀតនោះ សមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់៕

រូបភាព៖ បណ្ដាញសង្គម 

ព័ត៌មានទាក់ទង

អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ អភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ រដ្ឋបាលខេត្តកំពត នឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ចាប់ពីថ្ងៃស្អែកនេះទៅ រដ្ឋបាលខេត្តកំពត ធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម