សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង

26-មេសា-2025 - ម៉ោង 03:03:PM

អត្ថបទ៖ យូ វាសនា

លោកសួស សារ៉េត ជាប្រជាពលរដ្ឋរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ បានរៀបរាប់ប្រាប់បៃតងប៉ុស្តិ៍ថា គាត់រស់នៅទីនោះតាំងពីឆ្នាំ១៩៩៣មកម្លេះ ហើយអាជ្ញាធរក៏បានដឹងឮ និងចុះវាស់វែងដីធ្លីជូនពួកគាត់រួចរាល់ហើយដែរ ព្រមទាំងបានចេញបង្កាន់ដៃបញ្ជាក់កម្មសិទ្ធិរួចរាល់ហើយ  ប៉ុន្តែមានការប្តឹងជំទាស់ពីក្រុមហ៊ុនមួយមិនឱ្យចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលមានបង្កាន់ដៃបញ្ជាក់នោះទៅវិញ។ នេះជាផលពិបាកដែលចំពោះប្រជាពលរដ្ឋរស់នៅទីនេះ ព្រោះពួកគាត់ចង់យកបណ្ណកម្មសិទ្ធិនោះមកដើម្បីខ្ចីប្រាក់ពីធនាគារពង្រីកមុខរបរ ដូចជាសាងសង់បន្ទប់ជួលជាដើម។ ករណីនេះលោកស្នើសុំឱ្យរាជរដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធស្របច្បាប់ឱ្យប្រជាពលរដ្ឋរស់នៅមានផ្ទះសំបែងពិតប្រាក ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងការរស់នៅ។

លោក ស៊ុន សុផាត តំណាងប្រជាសហគមន៍ដីធ្លី សេអី៥ បានមានឱ្យដឹងថា ប្រជាពលរដ្ឋបានរស់នៅ សហគមន៍សេអី៥ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ តាំងពីឆ្នាំ១៩៩៣មករហូតទល់បច្ចុប្បន្ននេះដោយអាស្រ័យផលដីនេះតាមរយៈការដាំដំណាំ ដំឡូង ស្វាយ ខ្នុរ និងមានផ្លែឈើផ្សេងេជាច្រើនមុខទៀត ហើយប្រជាពលរដ្ឋេខ្លះប្រកបមុខរបបដូចជា ធ្វើស្រូវប្រាំង នេសាទ ឡើងភ្នំកាប់វល្លិ៍ បេះសំរង ដុតធ្យូងជាដើម ។ លោកបន្តថា  ដីនៅតំបន់នេះក៏មានការវាស់វែងដីលក្ខណៈជាប្រពន្ធ័ស្របតាមច្បាប់ភូមិបាលទាំង៥យ៉ាង និងស្របតាមលិខិតជូនដំណឹងរបស់អាជ្ញាធរខេត្តទៀតផង។

យ៉ាងនេះក្តីលោកថា មានក្រុមឈ្មួញបានទៅប្តឹងទាស់ការវាស់វែងដីធ្លីរបស់ពួកគាត់មិនឱ្យចេញបណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ មិនមានភាពកក់ក្តៅក្នុងការអាស្រ័យផលលើដីដែល​​ខ្លួនកំពុងកាន់កាប់។

បើតាមលោក  ស៊ុន សុផាត ប្រជាសហគមន៍សេអី៥ មានចំនួន៦១៧គ្រួសារកំពុងរស់នៅ និងអាស្រ័យ​​ផល​​លើដី​​​ទំហំ ១១១ហិកតា​ និង ៥២អា ៕

ព័ត៌មានទាក់ទង

អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ អភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ រដ្ឋបាលខេត្តកំពត នឹងធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ចាប់ពីថ្ងៃស្អែកនេះទៅ រដ្ឋបាលខេត្តកំពត ធ្វើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម