សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ស្ថាប័នជាតិចំនួន៣សហការគ្នារៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា»

4 ម៉ោងមុន

អត្ថបទ៖ វិចិត្រ

ដោយមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណ:កម្ម ការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នឹងរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។​

នាឱកាសនោះ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអង្គវេទិកា ជាមួយនឹងវត្តមានចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយគ្នានេះ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ទៅកាន់អង្គវេទិកា។ ចំណែកឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះទៅកាន់អង្គវេទិកា។ បន្ទាប់មកនឹងមានកម្មវិធីធ្វើបទបង្ហាញ ស្តីពី របបសន្តិសុខសង្គម ដោយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបទបង្ហាញ ស្តីពី របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកម្មវិធីជាតិជំនួយសង្គម ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា នឹងអញ្ជើញឡើងធ្វើរបាយ ការណ៍បូកសរុបអំពីលទ្ធផលនៃដំណើរការរបស់អង្គវេទិកា។

ការប្រារព្ធពិធីបិទ អង្គវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវេលាថ្ងៃត្រង់ នាថ្ងៃ ដដែលនេះ៕

ព័ត៌មានទាក់ទង

ស្ថាប័នជាតិចំនួន៣សហការគ្នារៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» រដ្ឋមន្ត្រីក្រសួងការងារ និងអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញចូលរួមខួបប្រារព្ឋ២០ឆាំ្នរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា គម្រោងប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញសម្រេចបាន៨០% ក្រុមសង្គមស៊ីវិលថាការគំរាមកំហែងលើសេរីភាពសារព័ត៌មាននៅកម្ពុជាមានការកើនឡើង ឯកឧត្តម ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. ក្លាយជានិម្មិតរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន សហភាព សហព័ន្ធសហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅកម្ពុជា ស្នើសុំទៅភាគីពាក់ព័ន្ធអន្តរាគមន៍ និងដោះស្រាយលើសំណើរចំនួន១៩ ចំណុច តំណាងកម្មករ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធបង្ហាញពីទុក្ខលំបាកកើតចេញពីការងារ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ស្ថាប័នចំនួន៣មានភារកិច្ចគ្រប់គ្រងវិមានរដ្ឋធម្មនុញ្ញ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម