សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី

12-ឧសភា-2025 - ម៉ោង 12:45:PM

 

អត្ថបទ៖ កែវ រតនៈ

សេចក្តីសូមដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានជម្រាបដល់សាធារណជនដែលជាអ្នកកាន់កាប់ដីស្រែ ចំការ និងដីលំនៅឋាន ឬ ដីសាងសង់ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់នៅក្នុងតំបន់ធ្វើការ វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវថា គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

រដ្ឋបាលខេត្តតាកែវបន្តថា សាធារណជនជាអ្នកកាន់កាប់ដីស្រែ ចំការ និងដីលំនៅឋាន ឬដី សាងសង់ព្រមទាំងគ្រប់មន្ទីរ អង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមចូលរួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់ លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតពីថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ទីតាំងនៃការបិទផ្សាយស្ថិតនៅវត្តគំនូរ ក្នុងភូមិ កំពង់ពោធិ៍ ឃុំព្រែកផ្ទាលស្រុកអង្គរបូរី ខេត្តតាកែវ។

ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបើកចំហរជូនពិនិត្យជា សាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។ គណៈកម្មការរដ្ឋបាល នឹងធ្វើការបូកសរុបហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេចរួចបញ្ជូនឱ្យរដ្ឋបាល សុរិយោដីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិ ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញ គ្រប់លក្ខណៈច្បាប់ ។

សេចក្តីជូនដំណឹងបន្តថា គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទផ្សាយ ដើម្បីរង់ចាំទទួលពិគ្រោះ និង ផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ ៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តឧត្តរមានជ័យនឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋក្នុងឃុំមួយចំនួននៃក្រុងស្រុកចំនួន៣ រដ្ឋបាលខេត្តតាកែវប្រកាសជាធារណៈឯកសារនៃការវិនិច្ឆ័យដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លីថតំបន់វិនិច្ឆ័យនៃភូមិអង្គរ ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធចំនួន០៧ភូមិ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អភិបាលខេត្តស្ទឹងត្រែង ដកហូតដីព្រៃទំហំ ៤៨៧ហិកតា ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មន្ទីររៀបចំដែនដី ខេត្តកណ្តាល បិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកពញាឮ រដ្ឋបាលខេត្តព្រៃវែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ប្រជាសហគមន៍សេអី៥ក្នុងខេត្តព្រះសីហនុ រងចាំាការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង ខេត្តចំនួន៩ បានបញ្ចប់វាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤បានប្រកាសបិទបញ្ចប់ជាផ្លូវ អភិបាលខេត្តកំពតអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន២ឃុំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម