អត្ថបទ៖ វិចិត្រ
រហូតមកទល់ពេលនេះ ខេត្តចំនួន៩បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈខេត្តចំនួន៤ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារជាផ្លូវការរួចរាល់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររៀបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានព័ត៌ខាងលើឱ្យដឹងថា ខេត្តដែលបានបញ្ចប់ការវាស់វែងដីធ្លីទាំង៩នោះរួមមាន ខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ តាកែវ មណ្ឌលគិរី កែប ព្រះសីហនុ និងខេត្តកណ្តាល ចំណែកខេត្តដែលបានធ្វើពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ជាផ្លូវការនោះរួមមានខេត្តកំពង់ចាម ស្វាយរៀង សៀមរាប និងខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងបន្ថែមថា រាជធានី-ខេត្តចំនួន ១៦ ផ្សេងទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជី និងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ផងដែរថា ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលកន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីជាក្រោយបាន ហើយម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុងមានវិវាទ អាចធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរតាមនីតិវិធី៕
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM