សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.”

13-ឧសភា-2025 - ម៉ោង 10:33:AM

អត្ថបទ៖ យូ វាសនា

តាមការចេញផ្សាយរបស់បេឡាជាតិសន្ថិសុខសង្គម ហៅកាត់ ប.ស.ស បានឱ្យដឹងថា ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីជំនាញចូលរួមអម ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំពិភាក្សាស្ដីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ជាមួយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ បានពិភាក្សាយ៉ាងលម្អិតអំពីផែនការ នៃការធ្វើសវនកម្ម ព្រមទាំងពិភាក្សាជម្រើសរួមនៃការជ្រើសរើសប្រព័ន្ធគណនេយ្យស្ដង់ដា ដើម្បីធានាបាននូវគណនេយ្យភាព តម្លាភាព និងចីរភាពនៃមូលនិធិសន្ដិសុខសង្គម និងអនុលោមតាមអនុក្រឹត្យស្ដីពីនិយ័តកម្មប្រព័ន្ធសន្ដិសុខសង្គម៕

 រូបភាព៖ ប.ស.ស. 

ព័ត៌មានទាក់ទង

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម