
ដោយ៖ កែវ រតនៈ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាគិតត្រឹមខែតុលា ឆ្នាំ ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។
អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោក ស៊ុន មេសា លើកឡើងថា៖ “កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន”។
លោក ស៊ុន មេសា បន្ថែមថា៖ “យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់”។
អ្នកនាំពាក្យក្រសួងការងារគូសបញ្ជាក់ថា គិតត្រឹមខែតុលាដើមឆ្នាំ២០២៥នេះកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ពាន់លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែងបន្ថែមទៀត ពីលើឱកាសការងារជាង ៨,២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់៕



រូបភាព៖ ក្រសួងការងារ
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស
ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ
សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស
OXFAM បញ្ចប់គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេលប្រាំឆ្នាំកន្លងមក
10-មករា-2026 - ម៉ោង 10:13:AM
09-មករា-2026 - ម៉ោង 11:20:AM
05-មករា-2026 - ម៉ោង 11:55:AM
03-ធ្នូ-2025 - ម៉ោង 03:11:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា